លីគកំពូលកម្ពុជា៖ បឹងកេត និង ណាហ្គាចែកគ្នាម្នាក់១ ពិន្ទុក្រោយបានត្រឹមស្មើគ្នាល្ងាចមិញ

គឹមហុក August 7, 2016


ភ្នំពេញ៖ ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញនាល្ងាចនេះរួចមក ក្រុមបឹងកេតអង្គរ ដែលកំពុងសន្សំចិត្តដើម្បីគ្រងតំណែងជើងឯកនៃលីកកំពូលកម្ពុជា ជាលើកទី២នោះបានទទួលលទ្ធផលមិនសូវជាទីគាប់ចិត្តប៉ុន្មានទេ ដោយសារតែមិនអាចទម្លាយសំណាញ់ទីក្រុមណាហ្គាវើលបានឡើយបើទោះបីជាក្រុមខ្លាំងមួយនេះបានព្យាយាមសម្រុកពេញ ៩០ នាទីក៏ដោយចុះ។
ការទទួលបានម្នាក់មួយពិន្ទុជាមួយក្រុមណាហ្គានេះបានក្លាយជាសម្ពាធបន្ថែមទៀតសម្រាប់បឹងកេតចំពោះដំណើរឆ្ពោះទៅលើកពានរដូវកាលនេះ ដោយហេតុថាបឹងកេតត្រូវតែបន្តឈ្នះជាដាច់ខាតនៅក្នុងជំនួបចុងក្រោយ៣លើកទៀតដើម្បីប្រមូលពិន្ទុនាំមុខក្រុមការពារជាតិដែលកំពុងឡើងជើងខ្លាំងនោះ។

Boeung Ket vs Nagaworld 1

Boeung Ket vs Nagaworld

លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកក្រុមបឹងកេតអង្គរ ធ្លាប់បានថ្លែងប្រាប់គេហទំព័រ Camsports កាលពីព្រឹកថ្ងៃទី០៤ ខែសីហាថា គូប្រកួតដែលនៅសល់គឺសុទ្ធតែជាក្រុមខ្លាំងមិនអាចធ្វេសប្រហែសបាន ពិសេសក្រុមណាហ្គាវើល ភ្នំពេញក្រោន និងក្រុមព្រះខ័នរាជស្វាយរៀង ដែលកំពុងត្រូវការពិន្ទុចាំបាច់ ដើម្បីប្រជែងតំណែងលេខ៣ ព្រោះបច្ចុប្បន្នក្រុមទាំងបីមានពិន្ទុប្រកៀកប្រកិតគ្នានៅឡើយ ។ រីឯក្រសួងការពារជាតិ ក៏ត្រូវជួបក្រុមខ្លាំងមួយចំនួនដែរ ប៉ុន្ដែលោកមិនពឹងផ្អែកលើព្រេងវាសនាចាំការពារជាតិចាញ់ ឬស្មើបានមានសង្ឃឹមនោះទេ គឺលោកចង់ឲ្យសមាជិកទាំងអស់ខំប្រឹងដោយខ្លួនឯង ។

Boeung Ket vs Nagaworld 3

Boeung Ket vs Nagaworld 2

លោកបញ្ជាក់ថា៖ «រឿងក្រសួងការពារជាតិ នៅសល់ ៤ប្រកួតចុងក្រោយឈ្នះ ឬចាញ់ គឺមិនសំខាន់នោះទេ ប៉ុន្ដែអ្វីដែលសំខាន់គឺយើងត្រូវពង្រឹងខ្លួនឯងឲ្យបានខ្លាំង ដើម្បីត្រៀមការប្រកួតនៅសល់ ដោយដាច់ខាតត្រូវការឈ្នះ៣ និងស្មើ១ ក្នុងចំណោម ៤ប្រកួត ។ បើយើងឈ្នះ៣ និងស្មើ១ គឺយើងនឹងក្លាយជាជើងឯក ទោះបីការពារជាតិឈ្នះទាំង ៤ប្រកួតក៏ដោយ ប៉ុន្ដែយ៉ាងណាយើងនឹងខិតខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីប្រជែងយកតំណែងជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៦នេះ» ។

គួរបញ្ជាក់ថា ឆ្លងកាត់ ១៤ប្រកួតក្រុមបឹងកេតអង្គរ ស្គាល់បរាជ័យម្ដង និងស្មើ២ដង ក្រៅពីនេះគឺបឹងកេតឈ្នះរហូត ។ បច្ចុប្បន្នបឹងកេតមាន ៣៨ពិន្ទុក្នុងដៃ ហើយគូប្រកួតនៅសល់ជើងទី២ រួមមានក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ភ្នំពេញក្រោន និងក្រុមព្រះខ័នរាជស្វាយរៀង ។ ចំណែកគូប្រកួតរបស់ក្រសួងការពារជាតិ ដែលជាគូប្រជែងដ៏សំខាន់ក្នុងការដណ្ដើមតំណែងជើងឯក រដូវកាលថ្មីនេះគឺមានក្រុមព្រះខ័នរាជស្វាយរៀង ស៊ីម៉ាក់ និងអាស៊ីអឺរ៉ុប យូណាធីត ៕

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត