ខ្សែប្រយុទ្ធ Shane Booysen របស់ក្លឹបភ្នំពេញក្រោននឹងវិលត្រលប់មកកម្ពុជាវិញនៅចុងខែនេះ!

នូ មករា August 5, 2016


ភ្នំពេញ៖ យោងតាមការផ្សព្វផ្សាយរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានឱ្យដឹងថា ខ្សែប្រយុទ្ធឆ្នើមជនជាតិអាហ្វ្រិកខាងត្បូង Shane Booysen ដែលបានអវត្តមានស្ទើរតែពេញមួយរដូវកាលនេះបន្ទាប់ពីរងរបួសជង្គង់តាំងតែពីដើមរដូវកាលមកនោះ គ្រោងនឹងវិលត្រលប់មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញនៅអំឡុងខែសីហានេះហើយ ក្រោយពីបានចំណាយពេលព្យាបាលរបួសរបស់ខ្លួនអស់រយៈកាលជាច្រើនខែនៅឯស្រុកកំណើតរួចមក។

13325603_1117156851680654_6600118268930079018_n

គួររំលឹកថា កីឡាករឆ្នើម និងជាខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ក្លឹបភ្នំពេញក្រោនរូបនេះ បានរងរបួសកាលពីជំនួបជាមួយក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិនាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅ ជាហេតុនាំឱ្យរូបគេមិនអាចចូលរួមជាមួយមិត្តរួមក្រុមរបស់ខ្លួនដើម្បីការពារតំណែងជើងឯកឆ្នាំចាស់បាននោះទេ។ មិនត្រឹមតែប៉ុណ្ណោះ កីឡាកររូបនេះក៏បានចាកចេញពីប្រទេសកម្ពុជានាពេលក្រោយមកទៀតដើម្បីទទួលការព្យាបាល ក៏ដូចជាវះកាត់ជង្គង់របស់ខ្លួនផងដែរ។

_____________________________________booysen_shane____________________________________________________

ដំណើរវិលត្រលប់របស់កីឡាករមាឌល្អិត និងជាអតីតសមាជិកក្រុម Cambodian All Stars រូបនេះ គឺជាក្តីរីករាយមួយចំពោះក្រុមអ្នកគាំទ្រដែលបានទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនខែមកហើយ បើទោះបីជាឱកាសក្នុងការពារតំណែងជើងឯករបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានរសាត់ទៅបាត់ហើយក៏ដោយ ក៏ពួកគេនៅតែមានក្តីសង្ឃឹមថាកីឡាករ Shane Booysen នឹងអាចបង្ហាញខ្លួនជាមួយនឹងទម្រង់លេងដ៏ល្អដូចរដូវកាលមុនដើម្បីដណ្តើមជ័យជម្នះឱ្យក្លឹបជើងឯក ៦ សម័យកាលនេះជាក់ជាមិនខាន៕

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត