ច្បាស់ហើយ! បឹងកេត ប៉ះណាហ្គា នៅថ្ងៃអាទិត្យនេះ ក្រោយលេចឮព័ត៌មានលើកពេលរួចមក

នូ មករា August 5, 2016


ភ្នំពេញ៖ ទីបំផុតជំនួបរវាងក្រុមខ្លាំងបឹងកេតអង្គរ និងក្រុមណាហ្គាវើល ដែលអ្នកគាំទ្រកំពុងចង់ដឹងពីកម្មវិធីប្រកួតច្បាស់លាស់នោះត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បញ្ជាក់ច្បាស់ហើយ ដោយការប្រកួតនេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី០៧ ខែសីហាចុងសប្ដាហ៍នេះជាធម្មតាវិញ បន្ទាប់ពីកាលពីម្សិលមិញមានលេចឮព័ត៌មានថាការប្រកួតដ៏គួរឱ្យចាប់អារម្មណ៍នេះនឹងត្រូវលើករួចមកនោះ។

13906682_417164971787585_6303630888083741327_n

យោងតាមកម្មវិធីប្រកួតចុងក្រោយ ដែលចុះហត្ថលេខាដោយឯកឧត្តម ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅថ្ងៃទី០៥ ខែសីហានេះបានឱ្យដឹងថា សម្រាប់កម្មវិធីប្រកួតសប្ដាហ៍ទី១៥ នៃពានរង្វាន់មិត្តហ្វូនខេមបូឌាលីគសប្ដាហ៍នេះ គឺមាន ៥គូ រួមមានថ្ងៃទី០៥ខែសីហាមានជំនួបរវាង ក្រុមអាស៊ីអឺរ៉ុប ជាមួយក្រុមព្រះខ័នរាជស្វាយរៀង នៅពហុកីឡដ្ឋានជាតិ, ថ្ងៃទី០៦ ខែសីហា ក្រុមវេស្ទើន ជួបក្រុមប៉ូលិស នៅកីឡដ្ឋានវេស្ទើន និងក្រុមស៊ីម៉ាក់ ជួបក្រុមភ្នំពេញក្រោន នៅពហុកីឡដ្ឋានជាតិ ។

13439156_571322376373717_8191392714889292630_n

ចំណែកថ្ងៃទី០៧ ខែសីហា គឺក្រុមក្រសួងការពារជាតិ ជួបក្រុមខេមបូឌាថាយហ្គឺរ នៅស្ដាតចាស់ ។ ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺការសម្រេចឲ្យក្រុមបឹងកេតអង្គរ ជួបក្រុមណាហ្គាវើលជាធម្មតាវិញ នៅថ្ងៃទី០៧ ខែសីហាដែរ នៅលើទីលានពហុកីឡដ្ឋានជាតិខណៈពីម្សិលមិញលោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើល បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា «ជំនួបរវាងក្រុមណាហ្គាវើលនិងក្រុមបឹងកេត ត្រូវបានសហព័ន្ធសម្រេចលើកពេល ១០០ភាគរយហើយដោយទុកគូនេះប្រកួតនៅចុងរដូវកាលវិញ» ៕

MCL Schedule 2nd Leg

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត