MCL ក្លឹបបឹងកេតអង្គរ ឈរលេខរៀងទី១ ក្នុងសប្តាហ៍ទី៤នេះ!

នូ មករា July 13, 2015


សម្រាប់លីកកំពូលរបស់កម្ពុជា ឆ្នាំ២០១៥នេះ បានឈានចូលមកដល់សប្តាហ៍ទី៤ ហើយក្នុងការប្រកួត ដោយឡែកចំពោះក្លឹបដែលឈរលើគេក្នុងតារាង នាសប្តាហ៍ទី៤ គិតត្រឹមថ្ងៃទី១៣ ខែកក្កដានេះ បឹងកេតអង្គរ ដែលឈរលេខរៀងទី២ ក្នុងសប្តាហ៍ទី៣ បានឡើងមកលេខ១ ក្នុងសប្តាហ៍ទី៤នេះ ក្រោយបាននាំមុខគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ខ្លួន លើក្លឹបឈរ លេខ១ សម្រាប់សប្តាហ៍ទី៣ ភ្នំពេញក្រោន ពោលក្រោយពី បឹងកេតអង្គរ បានយកឈ្នះទៅលើក្រុមគីរីវង្សសុខសែនជ័យ ក្នុងលទ្ធផល ១២-២ កាលពីថ្ងៃសៅរ៍ កន្លងទៅនៅមជ្ឈមណ្ឌលជាតិបាទី។ ជ័យជម្នះនេះ បាននាំឱ្យ បឹងកេតអង្គរ ឡើងមក ដល់លេខ១ សម្រាប់សប្តាហ៍ទី៤នេះ ដោយសារចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ខ្លួននៅក្នុងការប្រកួតមានដល់១៨គ្រាប់ គេស៊ុតចូលវិញត្រឹមតែ៤គ្រាប់។ ស្របពេលដែល ក្លឹបភ្នំពេញក្រោន ស៊ុតចូលបាន១៣គ្រាប់ គេស៊ុតចូលវិញ៤គ្រាប់។
Untitled

អត្ថបទ៖ បារាំង

ប្រភព៖ www.weltfussballarchiv.com

មតិយោបល់