គ្រូបឹងកេត៖ បើ ៤ប្រកួតចុងក្រោយយើងឈ្នះ៣ ហើយស្មើ១ នោះយើងនឹងក្លាយជាជើងឯក!

នូ មករា August 4, 2016


ភ្នំពេញ៖ ពានរង្វាន់មិត្តភាពហ្វូនខេមបូឌាលីគ(MCL) រដូវកាលថ្មី បានខិតជិតដល់ទីបញ្ចប់ហើយ ពោលគឺនៅសល់តែ ៤សប្ដាហ៍ទៀតប៉ុណ្ណោះ នឹងរកឃើញក្រុមជើងឯក ឆ្នាំ២០១៦នេះ ប៉ុន្ដែជាបណ្ដោះអាសន្នពេលនេះក្រុមបឹងកេតអង្គរកំពុងឈរកំពូលតារាងមាន ៣៧ពិន្ទុ ខណៈក្រុមក្រសួងការពារជាតិ ឈរលេខ២ មាន ៣៤ពិន្ទុ ប៉ុន្តែក្រុមទាំងពីរសុទ្ធតែនៅសល់ ៤ប្រកួតដូចគ្នា ដើម្បីប្រកួតស្វែងរកពិន្ទុបន្ថែម ។

628x628_Feature-__________________-______________________________

លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកក្រុមបឹងកេតអង្គរ បានថ្លែងប្រាប់គេហទំព័រ Camsports នាព្រឹកថ្ងៃទី០៤ ខែសីហានេះថាគូប្រកួតដែលនៅសល់គឺសុទ្ធតែជាក្រុមខ្លាំងមិនអាចធ្វេសប្រហែសបាន ពិសេសក្រុមណាហ្គាវើល ភ្នំពេញក្រោន និងក្រុមព្រះខ័នរាជស្វាយរៀង ដែលកំពុងត្រូវការពិន្ទុចាំបាច់ ដើម្បីប្រជែងតំណែងលេខ៣ ព្រោះបច្ចុប្បន្នក្រុមទាំងបីមានពិន្ទុប្រកៀកប្រកិតគ្នានៅឡើយ ។ រីឯក្រសួងការពារជាតិ ក៏ត្រូវជួបក្រុមខ្លាំងមួយចំនួនដែរ ប៉ុន្ដែលោកមិនពឹងផ្អែកលើព្រេងវាសនាចាំការពារជាតិចាញ់ ឬស្មើបានមានសង្ឃឹមនោះទេ គឺលោកចង់ឲ្យសមាជិកទាំងអស់ខំប្រឹងដោយខ្លួនឯង ។

13906682_417164971787585_6303630888083741327_n

លោកបញ្ជាក់ថា៖ «រឿងក្រសួងការពារជាតិ នៅសល់ ៤ប្រកួតចុងក្រោយឈ្នះ ឬចាញ់ គឺមិនសំខាន់នោះទេ ប៉ុន្ដែអ្វិដែលសំខាន់គឺយើងត្រូវពង្រឹងខ្លួនឯងឲ្យបានខ្លាំង ដើម្បីត្រៀមការប្រកួតនៅសល់ ដោយដាច់ខាតត្រូវការឈ្នះ៣ និងស្មើ១ ក្នុងចំណោម ៤ប្រកួត ។ បើយើងឈ្នះ៣ និងស្មើ១ គឺយើងនឹងក្លាយជាជើងឯក ទោះបីការពារជាតិឈ្នះទាំង ៤ប្រកួតក៏ដោយ  ប៉ុន្ដែយ៉ាងណាយើងនឹងខិតខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីប្រជែងយកតំណែងជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៦នេះ» ។

hlv-campuchia

គួរបញ្ជាក់ថា ឆ្លងកាត់ ១៤ប្រកួតក្រុមបឹងកេតអង្គរ ស្គាល់បរាជ័យម្ដង និងស្មើម្ដង ពេលប្រកួតជើងទី១ និងជើងទី២ជាមួយក្រុមក្រសួងការពារជាតិ ក្រៅពីនេះគឺបឹងកេតឈ្នះរហូត ។ បច្ចុប្បន្នបឹងកេតមាន ៣៧ពិន្ទុក្នុងដៃ ហើយគូប្រកួតនៅសល់ជើងទី២ រួមមានក្រុមណាហ្គាវើល អគ្គស្នងការដ្ឋាននគរបាលជាតិ ភ្នំពេញក្រោន និងក្រុមព្រះខ័នរាជស្វាយរៀង ។ ចំណែកគូប្រកួតរបស់ក្រសួងការពារជាតិ ដែលជាគូប្រជែងដ៏សំខាន់ក្នុងការដណ្ដើមតំណែងជើងឯក រដូវកាលថ្មីនេះគឺមានក្រុមព្រះខ័នរាជស្វាយរៀង ស៊ីម៉ាក់ អាស៊ីអឺរ៉ុប និងក្រុមខេមបូឌាថាយហ្គឺរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត