គ្រូណាហ្គា៖ អត់ខ្វល់លេខ១ ឬលេខ២ សំខាន់ប្រកួតបន្ដ គឺជាជំនួបផ្ដាច់ព្រ័ត្រទាំងអស់!

នូ មករា August 3, 2016


 

ភ្នំពេញ៖ លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើល បានលើកឡើងថាថ្វីត្បិតការប្រកួតបាល់ទាត់ពានរង្វាន់មិត្តហ្វូនខេមបូឌាលីគ(MCL) រដូវកាលថ្មីនេះ ខិតជិតដល់ទីបញ្ចប់ប៉ុន្ដែលោកមិនខ្វល់ពីការប្រជែងយកតំណែងជើងឯក ឬជើងឯករងនោះឡើយ ដោយលោកគ្រាន់តែចង់បាន ៣ពិន្ទុពេញៗពីការប្រកួតនៅសល់ប៉ុណ្ណោះ ដើម្បីពង្រឹងកៅអីលេខ៣ ក្នុងតារាងពិន្ទុបណ្ដោះអាសន្ន ។

13511948_570855119753776_5945114005819892496_n

បន្ទាប់ពីដឹកនាំកូនក្រុមយកឈ្នះក្រុមអាស៊ីអឺរ៉ុប ដោយលទ្ធផល ៥-១ កាលពីចុងសប្ដាហ៍កន្លងទៅ គ្រូបង្វឹកវ័យក្មេងរូបនេះ បាននិយាយថាជើងទី២នេះកូនក្រុមរបស់លោកពិតជាធ្វើបានល្អជាងជើងទី១ ដោយសារការប្រមូលអារម្មណ៍បានល្អ និងមានឆន្ទៈខ្ពស់ក្នុងការប្រកួតទើបជួបក្រុមខ្លាំង ឬក្រុមខ្សោយក៏ដោយ ។ ប៉ុន្ដែយ៉ាងណាលោកមិនទាន់គិតរឿងប្រជែងតំណែងជើងឯកជាមួយក្រុមបឹងកេតអង្គរឬក្រុមក្រសួងការបារជាតិនោះ ។

13439156_571322376373717_8191392714889292630_n

លោក មាស ចាន់ណា បាននិយាយថា៖ «មកទល់ពេលនេះ ខ្ញុំអត់ខ្វល់រឿងលេខ១ ឬលេខ២ នោះទេ សំខាន់យើងឈរនៅលេខ៣ឲ្យនឹង…។ យើងត្រូវពង្រឹងពីមួយប្រកួតទៅមួយប្រកួត ដោយចាត់ទុកគ្រប់ប្រកួតជាវគ្គផ្ដាច់ព្រ័ត្រ (Final) របស់យើង ។ អុីចឹងបើយើងឈ្នះមួយប្រកួត គឺយើងដឹងតែកក់ក្ដៅហើយ ប៉ុន្ដែបើសិនបឹងកេត ឬក្រសួងការពារជាតិ ភ្លាត់ចាញ់ ឬស្មើគឺជារឿងរបស់គាត់ តែសំខាន់យើងខ្លួនឯង គឺត្រូវពង្រឹងគ្រប់ប្រកួត ត្រូវការឈ្នះគ្រប់ប្រកួត គឺយើងនឹងដឹងលទ្ធផលចុងក្រោយ» ។

13659056_578766005629354_1047348886553159690_n

គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមណាហ្គាវើល កំពុងឈរចំណាត់ថ្នាក់លេខ៣ និងមាន ២៧ពិន្ទុ បន្ទាប់ពីឆ្លងកាត់ការប្រកួត ១៤លើកឈ្នះ៨ ស្មើ៣ និងចាញ់៣ ខណៈក្រុមបឹងកេត ឈរកំពូលតារាងមាន ៣៧ពិន្ទុ និងក្រុមក្រសួងការពារជាតិ ឈរលេខ២ មាន ៣៤ពិន្ទុ ។

13343152_560523657453589_7732965470655305311_n

ចំណែកគូប្រកួត ៤លើកចុងក្រោយរបស់ណាហ្គាវើល រួមមានក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(ស៊ីម៉ាក់), ខេមបូឌាថាយហ្គឺរ, អគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស) និងក្រុមខ្លាំងបឹងកេតអង្គរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត