កម្ពុជា ជួបឡាវថ្ងៃបើកឆាកពាន AFF Suzuki Cup 2016 ខណៈទីម័រ ប៉ះប្រ៊ុយណេ

នូ មករា August 2, 2016


មីយ៉ាន់ម៉ា៖ លទ្ធផលចាប់ឆ្នោតនៃកម្មវិធីប្រកួតជម្រុះពានរង្វាន់ជើងឯកអាស៊ាន AFF Suzuki Cup 2016 នៅទីក្រុងយ៉ង់ហ្គោន ប្រទេសមីយ៉ាន់ម៉ាបានបញ្ចប់ហើយ ដោយក្រុមម្ចាស់ផ្ទះកម្ពុជា ត្រូវជួបក្រុមជម្រើសជាតិឡាវ ខណៈក្រុមទីម័រខាងកើត ត្រូវប៉ះក្រុមប្រ៊ុយណេ នៅថ្ងៃបើកឆាកពានរង្វាន់នេះ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ខាងមុខនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ ។
AFF Suzuki Cup Group Stage
គួរបញ្ជាក់ថា ការប្រកួតវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 មាន ៤ប្រទេសចូលរួម ដូចជាក្រុមជម្រើសជាតិកម្ពុជា ឡាវ ប្រ៊ុយណេ និងទីម័រខាងកើត ដោយកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែតុលាខាងមុខ ដើម្បីស្វែងរកកៅអីជុំផ្ដាច់ព្រ័ត្រដោយមានក្រុមការពារតំណែងជើងឯកថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម សិង្ហបុរី ហ្វីលីពីន និងម៉ាឡេស៊ី កំពុងរង់ចាំជាស្រេច ។
13419180_1751447138426120_4741872977713601821_n
យ៉ាងណាក៏ដោយ នៅក្នុងកម្មវិធីចាប់ឆ្នោតទើបបញ្ចប់មុននេះ មិនទាន់បានបញ្ចាក់ពីពេលវេលាប្រកួតនៅឡើយទេ គ្រាន់តែដឹងថា ក្រុមម្ចាស់ផ្ទះកម្ពុជា ដែលឈរលេខរៀងទី៣ ត្រូវជួបក្រុមឡាវ ស្ថិតនៅលេខរៀងទី៤ នៅថ្ងៃទី១៥ ខែតុលា ហើយថ្ងៃជាមួយគ្នានោះក្រុមទីម័រខាងកើត ដែលចាប់ឆ្នោតបានលេខរៀងទី២ ក៏ត្រូវជួបក្រុមលេខ១ គឺក្រុមជម្រើសជាតិប្រ៊ុយណេផងដែរ ។ ចំពោះការប្រកួតជម្រុះនេះ គឺត្រូវការតែ ១ក្រុមប៉ុណ្ណោះ សម្រាប់ឡើងទៅបង្គ្រប់ជុំផ្ដាច់ព្រ័ត្រ ។ ទន្ទឹមជាមួយគ្នានេះដែរ ក៏មានការចាប់ឆ្នោតបែងចែកពូលប្រកួតជុំផ្ដាច់ព្រ័ត្រផងដែរ ដោយជាលទ្ធផលក្រុមជម្រើសជាតិថៃ សិង្ហបុរី ហ្វីលីពីន និងឥណ្ឌូនេស៊ី ស្ថិតក្នុងពូលA ។ ចំណែកក្រុមជើងឯករងឆ្នាំចាស់ម៉ាឡេស៊ី វៀតណាម និងមីយ៉ាន់ម៉ា ស្ថិតក្នុងពូលB និងត្រូវរង់ចាំក្រុមទៀតដែលឡើងពីវគ្គជម្រុះ ៕
អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត