លេចមុខអតីតគ្រូធំជួយបឹងកេតលើកពាន MCL-2012 មកដឹកនាំក្រុម EDC ត្រៀមប្រកួតលីគទី២

នូ មករា August 2, 2016


ភ្នំពេញ៖ បន្ទាប់ពីបាត់មុខមួយរយៈធំពីការដឹកនាំក្រុមលីគកំពូលកម្ពុជានោះ ឥលូវនេះលោក ប្រាក់ វុទ្ធី អតីតគ្រូបង្វឹកឆ្នើមដែលធ្លាប់ដឹកនាំក្រុមចម្ការកៅស៊ូបឹងកេត (បច្ចុប្បន្ន គឺក្រុមបឹងកេតអង្គរ) លើកពានមិត្តហ្វូនខេមបូឌាន លីគ (MCL) ជាលើកដំបូងកាលពីឆ្នាំ២០១២ កន្លងទៅ បានវិលត្រឡប់មកដឹកនាំក្រុមកម្រិតអាជីព នៅរាជធានីភ្នំពេញវិញហើយដោយកំពុងរៀបចំក្រុមបាល់ទាត់អគ្គិសនីកម្ពុជា (EDC) ដើម្បីត្រៀមចូលរួមប្រកួតពានរង្វាន់លីគលំដាប់ទី២(League 2) លើកដំបូងដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងរៀបចំក្នុងពេលឆាប់ៗខាងមុខនេះ។

Featured-Prak-Vuthey

សូមរំឮកថា លោក ប្រាក់ វុទ្ធី គឺជាមនុស្សម្នាក់ ដែលបានធ្វើឲ្យក្រុមបឹងកេតអង្គរ មានកេរ្ដិ៍ឈ្មោះល្បីល្បាញមុនគេ បន្ទាប់ពីលោកបានដឹកនាំក្រុមនេះចូលរួមប្រកួតដណ្ដើមពានមិត្តហ្វូនខេមបូឌានលីគលើកដំបូង នៅឆ្នាំ២០១២ ហើយបានលើកពានតែម្ដង ។ លើសពីនេះលោកថែមទាំងទទួលបានពានរង្វាន់គ្រូបង្វឹកឆ្នើមប្រចាំរដូវកាលទៀតផង ។ នៅឆ្នាំបន្ទាប់ទោះបីលោកមិនអាចជួយក្រុមនេះការពារតំណែងជើងឯកបាន ប៉ុន្ដែក៏លោកបានជួយបឹងកេតឲ្យឈ្នះជើងឯករង ២ឆ្នាំជាប់ៗគ្នាផងដែរ គឺនៅឆ្នាំ២០១៣-២០១៤ មុននឹងលោកសម្រេចចិត្តឈប់ដឹកនាំក្រុមឈុតធំបឹងកេត ដោយប្តូរទៅដឹកនាំក្រុមយុវជនវិញនៅចុងឆ្នាំ២០១៤ ។

_1347865987

ជាមួយនឹងការវិលត្រឡប់មកដឹកនាំក្រុមកម្រិតអាជីពជាថ្មីនេះដែរ លោក ប្រាក់ វុទ្ធី បានឲ្យដឹងជាបឋមថាលោកកំពុងតែប្រមូលផ្ដុំកីឡាករក្រុម EDC ធ្វើការហ្វឹកហាត់ ដើម្បីត្រៀមចូលរួមប្រកួត League 2 នាពេលខាងមុខ ។ លោកថាដោយសារនេះគឺជាក្រុមថ្មី ដូច្នេះលោកចាំបាច់ត្រូវរៀបចំប្រព័ន្ធលេងថ្មី និងជ្រើសរើសកីឡាករក្មេងៗ មកបណ្ដុះបណ្ដាលដើម្បីសម្រេចគោលដៅរបស់ថ្នាក់ដឹកនាំ ដែលបានដាក់គោលដៅចូលលេងនៅលីគកំពូលកម្ពុជានាពេលអនាគត ៕

12809532_524284191077923_3219082245410457872_n

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត