លីគកំពូលកម្ពុជា៖ ប៉ូលីស ជួប ស៊ីម៉ាក់ ខណៈបឹងកេត ជួប ខេមបូឌានថៃហ្គ័រ នៅល្ងាចនេះ

នូ មករា July 31, 2016


ភ្នំពេញ៖ ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា បានឈានចូលដល់សប្តាហ៍ទី១៤ ហើយ ដោយនៅថ្ងៃទី៣១ ខែកក្កដានេះ ក្រុមកំពូលតារាងបឹងកេត ត្រូវជួប ខេមបូឌានថៃហ្គឺរ ខណៈដែលក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវក្រុមជួបស៊ីម៉ាក់។

13697276_1766120370292130_4339007899283883428_n

ចពោះគូទី១ គឺជាជំនួបរវាងក្រុមប៉ូលីស និងស៊ីម៉ាក់ ដែលត្រូវប្រកួតនៅពហុកីឡដ្ឋានជាតិ វេលាម៉ោង ៣:៣០ រសៀល យើងឃើញថា កាលពីជើងទី១ក្រុមទាំងបានប្រកួតស្មើគ្នា ២-២ ប៉ុន្ដែជំនួបថ្ងៃស្អែកក្រុមទាំងពីរ សុទ្ធតែត្រូវការឈ្នះរៀងៗខ្លួន ដើម្បីការពារតំណែងគេចផុតពីបាតតារាង ។ បច្ចុប្បន្នក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ មាន ១១ពិន្ទុឈរលេខរៀងទី៧ ក្រោយប្រកួត ១៣លើកឈ្នះ៣ ស្មើ៥ និងចាញ់៦ ។ ចំណែកក្រុមស៊ីម៉ាក់ ទើបតែមាន ៨ពិន្ទុប៉ុណ្ណោះ និងកំពុងឈលេខរៀងទី៨ ដោយប្រកួត ១៣លើកឈ្នះ២ ស្មើ២ និងចាញ់៩ ។

13880194_1231870743524684_9011014479334182043_n

ដោយឡែកចំពោះការជួបគ្នារវាងក្រុមបឹងកេតអង្គរ និងខេមបូឌានថៃហ្គឺរវិញនោះ នឹងត្រូវចាប់ផ្តើមនៅវេលាម៉ោង ៦:០០ ល្ងាចនៅពហុកីឡដ្ឋានជាតិ ដែលការប្រកួតនេះអាចនឹងមានភាពតានតឹងបន្ដិចថ្វីត្បិតកាលពីជើងទី១ ក្រុមបឹងកេតអង្គរ បានយកឈ្នះដោយលទ្ធផល ២-១ ក៏ដោយ ។ នៅខណៈពេលនេះ ក្រុមបឹងកេតអង្គរមិនអាចចាញ់មួយប្រកួតណាបានឡើយក្នុងចំណោមចំនួនប្រកួតដែលនៅសល់ដើម្បីរក្សាកៅអីកំពូលតារាង និងឈានទៅលើកពាននៅរដូវកាលនេះតាមគោលដៅដែលបានគ្រោងទុក។ រីឯ ខេមបូឌានថៃហ្គឺរវិញក៏ត្រូវការ ៣ពិន្ទុចាំបាច់គ្រប់ការប្រកួតដែរដើម្បីប្រជែងយកចំណាត់ថ្នាក់លេខ៣ ជាមួយ ៣ក្រុមផ្សេងទៀត ដែលមានពិន្ទុប្រកៀកប្រកិតគ្នា ខណៈឱកាសដណ្ដើមជើងឯកត្រូវបានបញ្ចប់ទៅហើយព្រោះបឹងកេតអង្គរមាន ៣៤ពិន្ទុ រីឯខេមបូឌានថៃហ្គឺរទើបមាន ២០ពិន្ទុប៉ុណ្ណោះ ៕

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត