MCL ២០១៥ កាន់តែរំជួបរំជួលក្នុងសប្តាហ៍ទី៣នេះ

បារាំង July 10, 2015


គិតត្រឹមការប្រកួតនៅថ្ងៃទី៩ ខែកក្កដា ម្សិលមិញនេះ ឃើញថាការប្រកួតបាល់ទាត់មិត្តហ្វូនខេមបូឌានលីករដូវកាល២០១៥ នេះកាន់តែមានភាពរំជើបរំជួលខ្លាំងឡើងៗ ដោយហេតុថាក្រុមម្ចាស់ជើងឯកភ្នំពេញក្រោន និងណាហ្គាវើល សុទ្ធតែឈ្នះបាន ៣ពិន្ទុរៀងៗខ្លួន ប៉ុន្តែក្រុមស្វាយរៀងបានត្រឹមតែស្មើជាមួយក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជាប៉ុណ្ណោះ។ ក្នុងការប្រកួតយ៉ាងស្វិតស្វាញនៅឯកីឡដ្ឋាន RSN កាលពីយប់មិញក្រុមម្ចាស់ផ្ទះភ្នំពេញក្រោនបានយកឈ្នះលើក្រុម Cambodian Tiger ក្នុងលទ្ធផល ៣-១ ដោយកីឡាករ សារី ម៉ាត់ណូរ៉ូទីន រកបានមួយគ្រាប់នៅនាទីទី៩ និងកីឡាករ George Bisan រកបាន២ គ្រាប់ នៅនាទីទី៣៤ និង​៣៦។

1

3

2

4

ចំណែកក្រុមណាហ្គាវើលវិញបានយកឈ្នះលើក្រុមអាស៊ីអឺរ៉ុប ៣-០ នៅទីលានស្តាតចាស់កាលពីរសៀលម្សិលមិញដែរដោយខ្សែប្រយុទ្ធ ឃឹម បូរី រកបាន ២ គ្រាប់តែម្នាក់ឯងមុនពេលកីឡាករ Barry Alpha ទាត់បញ្ចូលទីបាន ១ គ្រាប់ទៀតក្នុងការស៊ុតបាល់ប៉េណាល់ទីនៅនាទីទី២៨ ។ ប៉ុន្តែក្រុមម្ចាស់ផ្ទះស្វាយរៀងបានត្រឹមលទ្ធផលស្មើ ៣-៣ ជាមួយក្រុមស៊ីម៉ាក់សម្រាប់ការប្រកួតនៅលើទឹកដីខ្លួនឯងគឺនៅកីឡដ្ឋានខេត្តស្វាយរៀង។

អត្ថបទ៖ មករា

រូបភាព៖ បារាំង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត