ក្រុម U-14 កម្ពុជា ចាញ់ក្រុមឡាវយ៉ាងជូរចត់មុននឹងវិលត្រលប់មកមាតុភូមិវិញ

នូ មករា July 30, 2016


ប្រ៊ុយណេ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៤ ឆ្នាំ បានទទួលរងនូវភាពបរាជ័យយ៉ាងជូរចត់ក្រោមថ្វីជើងក្រុមU-14 ជម្រើសជាតិឡាវជាមួយនឹងលទ្ធផល ១៣-០ លើទីលាន  Balapan នាវេលាម៉ោង៥:០០ ល្ងាចថ្ងៃទី៣០ ខែកក្កដានេះនៅក្នុងព្រឹត្តិការណ៍  AFC U-14 Regional Festival Of Football 2016 ដែលបានប្រារព្ធធ្វើឡើងនៅព្រះរាជាណាចក្រប្រ៊ុយណេ។ ជំនួបជាមួយក្រុមឡាវនេះដែរគឺជាការប្រកួតចុងក្រោយហើយសម្រាប់ក្រុមកម្ពុជាមុននឹងវិលត្រលប់មកស្រុកកំណើតវិញក្រោយពីព្រឹត្តិការណ៍នេះបិទបញ្ចប់។

13895524_1771777146393119_2718927154503711937_n

សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ប្រកួតដែលមិនមានការដណ្តើមពានរង្វាន់នេះ ក្រុមU-14 កម្ពុជាបានឆ្លងកាត់ការប្រកួតចំនួន៤ លើកដោយនៅក្នុងនោះឈ្នះ ២លើក និងចាញ់ ២លើក ជារួមគឺបានយកឈ្នះលើក្រុមហ្វីលីពីន ៣-១ បន្ទាប់មកក្រុមកូនគោព្រៃមាឌល្អិតមួយនេះបានផ្តួលក្រុមU-14 ទីម័រខាងកើតរហូតដល់ទៅ ១១-០ ប៉ុន្តែបានចាញ់ក្រុមU-14 ម៉ាឡេស៊ី ៥-១ មុននឹងចាញ់ក្រុមU-14 ឡាវ ១៣-០ នៅល្ងាចនេះ។

13668959_1770315523205948_3646388960720905665_n

សូមបញ្ជាក់ថា កម្មវិធី AFC U-14 Regional Festival Of Football 2016 គឺជាប្រកួតបាល់ទាត់សម្រាប់យុវជនអាយុក្រោម១៤ ឆ្នាំជាលក្ខណៈមិត្តភាពមួយដែលមានការចូលរួមពីសំណាក់ប្រទេសចំនួន១០ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជាម្ចាស់ផ្ទះប្រ៊ុយណេ, កម្ពុជា, សិង្ហបុរី, ថៃ, វៀតណាម, ឡាវ, ហ្វីលីពីន, ទីម័រខាងកើត, ម៉ាឡេស៊ី និង មីយ៉ាន់ម៉ា ខណៈដែលក្រុមកម្ពុជាស្ថិតនៅក្នុងពូល B ជាមួយក្រុម៤ផ្សេងទៀតដែលតំណាងឱ្យប្រទេសទីម័រ, ឡាវ ហ្វីលីពីន និងម៉ាឡេស៊ី។ នៅក្នុងព្រឹត្តិការណ៍នេះដែរ មិនមានការប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រទេ ហើយក៏មិនមែនជាការដណ្តើមពានរង្វាន់អ្វីនោះដែរ ដោយក្រុមនីមួយៗនឹងទទួលបានមេដាយលើកទឹកចិត្តដូចៗគ្នា។ ជាមួយគ្នានេះដែរ ព្រឹត្តិការណ៍នេះក៏នឹងត្រូវបិទបញ្ចប់នៅយប់ថ្ងៃទី៣០ ខែកក្កដានេះហើយ៕

13631384_1770315446539289_2118878411865558611_n

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត