គ្រូសិង្ហបុរី៖ ជម្រើសជាតិកម្ពុជា នៅមានចំណុចខ្សោយមួយត្រូវអភិវឌ្ឍន៍បន្ថែម!

នូ មករា July 29, 2016


ភ្នំពេញ៖ ថ្វីត្បិតតែក្រុមជម្រើសជាតិសិង្ហបុរី បានទទួលបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះកម្ពុជា ២-១ ក៏ពិតមែន ប៉ុន្ដែលោក Fandi Ahmad គ្រូជំនួយនៃក្រុមជម្រើសជាតិសិង្ហបុរី គិតថា កូនក្រុមរបស់លោកធ្វើបានល្អជាង ហើយក្រុមកម្ពុជានៅមានចំណុចខ្សោយមួយដែលត្រូវពង្រឹងបន្ថែមដើម្បីឆ្ពោះទៅរកភាពជោគជ័យនាថ្ងៃអនាគត។ នេះគឺជាលើកឡើងក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់ការប្រកួតមិត្តភាពអន្ដរជាតិកាលពី យប់មិញ ។

Singapore Coach

លោក Fandi Ahmad បានកោតសរសើរពីការអភិវឌ្ឍន៍ខ្លួនរីកចម្រើនស្ទើរមិនគួរឲ្យជឿនៃក្រុមជម្រើសជាតិកម្ពុជាពិសេសគឺកីឡាករវ័យក្មេងរបស់កម្ពុជា ដែលដឹកនាំដោយគ្រូបង្វឹកជនជាតិកូរ៉េលោក Lee Tae Hoon គឺមានឆន្ទៈខ្ពស់ហើយបានបង្ហាញទម្រង់លេងដ៏ល្អនៅលើទីលាន ប៉ុន្ដែភាពរីកចម្រើននេះមិនទាន់គ្រប់គ្រាន់នោះទេ ពោលគឺត្រូវការអភិវឌ្ឍន៍បន្ថែមទៀតពិសេសគឺខ្សែប្រយុទ្ធ ជាក់ស្ដែងប្រសិនបើកូនក្រុមរបស់លោកមកជុំគ្នា កម្ពុជាក៏មិនប្រាកដអាចយកឈ្នះបានដែរ។

13419180_1751447138426120_4741872977713601821_n

អតីតខ្សែប្រយុទ្ធឆ្នើមសិង្ហបុរី ជំនាន់លោក ហុក វិចិត្រា រូបនេះបាននិយាយថា៖ «កម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ប៉ុន្ដែមានរឿងជាច្រើនដែលកម្ពុជាត្រូវធ្វើបន្ថែមទៀត ។ អ្វីដែលជាចំណុចល្អពេលនេះ គឺកម្ពុជា មានធនធានកីឡាករវ័យក្មេងច្រើនហើយចលនាផ្លាស់ទីរបស់ពួកគេលឿនដូចជាការប្ដូរពីការពារទៅប្រយុទ្ធគឺធ្វើបានលឿនមែនទែន ប៉ុន្ដែអ្វីដែលគួរតែអភិវឌ្ឍន៍បន្ថែមទៀត គឺការបញ្ចប់ទី (ខ្សែប្រយុទ្ធធ្វើមិនទាន់បានល្អនៅពេលអូសបាល់បានតែមិនអាចទាត់បញ្ចូលទី ឬមិនចែកបាល់ឱ្យគ្នាជាដើម) គឺកីឡាករកម្ពុជា ធ្វើមិនទាន់បានល្អនោះទេ តែខ្ញុំជឿជាក់ថាកម្ពុជាអាចនឹងជោគជ័យក្នុងការធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 នាពេលខាងមុខនេះ» ។

13619925_1770127076558126_1264153603942815086_n

គួរបញ្ជាក់ថា ការប្រកួតលក្ខណៈមិត្តភាពអន្ដរជាតិរវាងក្រុមទាំងពីរកាលពីយប់មិញ គឺសុទ្ធតែជាការត្រៀមខ្លួនប្រកួតពានរង្វាន់ AFF Suzuki Cup 2016 ដូចគ្នាពិសេសគឺក្រុមជម្រើសជាតិកម្ពុជា ដែលត្រូវធ្វើម្ចាស់ផ្ទះវគ្គជម្រុះក្នុងពូលពាននេះនៅពាក់កណ្ដាលខែតុលាខាងមុខ ។ យ៉ាងណាមិញជ័យជម្នះនេះ គឺជាជំនឿចិត្តសម្រាប់ក្រុមជម្រើសជាតិកម្ពុជានៅក្នុងការត្រៀមធ្វើម្ចាស់ផ្ទះពាននេះផងដែរ ខណៈលោក Lee Tae Hoon បានបេ្តជ្ញាថានឹងនាំក្រុមរបស់លោកឱ្យឆ្លងផុតវគ្គជម្រុះក្នុងពូលក្នុងនាមជាម្ចាស់ផ្ទះឲ្យបាន៕

13346953_1751648591739308_6877821597317664505_n

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត