គ្រូជំនួយសិង្ហបុរីថា ចាញ់កម្ពុជាពិតមែន តែជារឿងល្អ សម្រាប់កូនក្រុមខ្លួន

គឹមហុក July 29, 2016


ភ្នំពេញ៖ លោក Fandi Ahmad គ្រូជំនួយនៃក្រុមជម្រើសជាតិសិង្ហបុរី បានអបអរសាទរ ចំពោះជ័យជម្នះរបស់ក្រុមជម្រើសជាតិកម្ពុជា នៅក្នុងជំនួបមិត្តភាពអន្ដរជាតិកាលពីយប់មិញ ហើយលោកក៏បានកោតសរសើរពីភាពរីកចម្រើននៃក្រុមម្ចាស់ផ្ទះនេះផងដែរ ។ ប៉ុន្ដែយ៉ាងណាលោកមិនបានបន្ទោសកូនក្រុមខ្លួនឡើយ មិនតែប៉ុណ្ណោះ ថែមទាំងកោតសើរពីការព្យាយាមធ្វើបានយ៉ាងល្អក្នុងការប្រកួតកម្ដៅសាច់នេះទៀតផង ។

បន្ទាប់ពីបរាជ័យលើកដំបូងក្រោមថ្វីជើងក្រុមជម្រើសជាតិកម្ពុជា ដោយលទ្ធផល ២-១ កាលពីយប់មិញ លោក Fandi Ahmad បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា សម្រាប់ជំនួបមិត្តភាពនេះ កូនក្រុមរបស់ខ្លួនហាក់មិនសូវធ្វើបានល្អនោះទេ ខណៈក្រុមម្ចាស់ផ្ទះកម្ពុជា ពិតជាធ្វើបានល្អ បើទោះបីតំបន់ប្រយុទ្ធនៅមានបញ្ហាក៏ដោយ ប៉ុន្ដែបើនិយាយពីការគ្រប់គ្រងបាល់វិញ គឺកូនក្រុមលោកធ្វើបានល្អជាង ។

លោកនិយាយថា «ខ្ញុំពិតជាសប្បាយរីកចម្រើន ចំពោះទម្រង់លេងកូនក្រុមខ្ញុំថ្ងៃនេះ ព្រោះខ្ញុំគិតថា ពួកគេធ្វើបានល្អ ។ ការប្រកួតនេះភាគច្រើនជាកីឡាករថ្មី ដោយសារកីឡាករសំខាន់ៗមួយចំនួន ជាប់រវល់លេងនៅលីគម៉ាឡេស៊ី និងថៃ ។ ប៉ុន្ដែនេះគឺជាគោលដៅដ៏ល្អមួយ ដែលខ្ញុំចង់ផ្ដល់ឱកាសឲ្យយុវជន មានពិសោធន៍លេងលើឆាកអន្ដរជាតិ ដើម្បីពង្រឹងសមត្ថភាពត្រៀមប្រកួតពានរង្វាន់ AFF Suzuki Cup 2016 នាពេលខាងមុខ» ។

គួរបញ្ជាក់ថា នៅក្នុងជំនួបមិត្តភាពអន្ដរជាតិយប់មិញ បន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជា យកឈ្នះក្រុមជម្រើសជាតិសិង្ហបុរី ២-១ ភ្លាម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត បានចំណាយថវិការផ្ទាល់ខ្លួន ឧបត្ថម្ភដល់មន្ដ្រី គ្រូបង្វឹក និងកីឡាករជម្រើសជាតិកម្ពុជាសរុប ៣៣នាក់ ម្នាក់ៗទទួលបាន ១,០០០ដុល្លារ ។ នេះក៏ជាប្រវត្តិសាស្ដ្រលើកដំបូងផងដែរ ដែលកម្ពុជា អាចយកឈ្នះក្រុមខ្លាំងប្រចាំតំបន់មួយនេះ ៕

Singapore Coach1

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត