គួរឲ្យស្ដាយ! កម្ពុជា ឈ្នះសិង្ហបុរី ប៉ុន្ដែអ្នកគាំទ្រ ២នាក់រងរបួសធ្ងន់អំឡុងពេលរង់ចាំទស្សនា

គឹមហុក July 29, 2016


ភ្នំពេញ៖ គួរឲ្យអបអរសាទរ ដែលក្រុមជម្រើសជាតិកម្ពុជា អាចបំបែកកំណត់ត្រាប្រវត្តិសាស្រ្តយកឈ្នះលើក្រុមជម្រើសជាតិសិង្ហបុរីបានសម្រេចកាលពីយប់មិញ ក្នុងលទ្ធផល ២-១ ប៉ុន្ដែអ្វីដែលគួរឲ្យស្ដាយ គឺទម្លាក់អាក្រក់ច្រំដែលរបស់អ្នកគាំទ្រមួយក្ដាប់តូច បានបង្កើតឡើងទៀតហើយ ដោយមានការប៉ះទង្គិចរហូតមានយុវជនម្នាក់ និងយុវតីម្នាក់ រងរបួសធ្ងន់ដោយសារការកាប់វាយប្រហារពីគូភាគីម្ខាងទៀត ។

គួរបញ្ជាក់ថា ជំនួបមិត្តភាពល្ងាចមិញ ត្រូវបានពន្យាពេលប្រកួតជិតមួយម៉ោង ដោយសារភ្លៀងមួយមេធំ ។ ទោះជាយ៉ាងណាគេសង្កេតឃើញមានអ្នកគាំទ្ររាប់ម៉ឺននាក់ បានអង្គុយរង់ចាំទស្សនាការប្រកួតនេះ បើទោះបីមេឃភ្លៀងខ្លាំងយ៉ាងណាក៏ដោយ ។ ប៉ុន្ដែអ្វីដែលគួរគួឲ្យលោកស្ដាយនោះគឺ នៅអំឡុងពេលភ្លៀងកំពុងធ្លាក់ ស្រាប់តែមានប៉ះទង្គិចគ្នាមួយប្រាវដែលបានធ្វើឲ្យយុវជនម្នាក់ដាច់សរសៃរដៃ និងស្រ្ដីវ័យក្មេងម្នាក់ រយះក្បាល ថែមទៀតផង។

ការប៉ះទង្គិចគ្នានេះ គឺបានកើតឡើងក្រោយជនរងគ្រោះទាំងពីរខាងលើ ទាស់សម្ដីជាមួយក្រុមជនដៃដល់ ទើបឈានដល់ការវាយតប់ និងកាប់ប្រហារលើយុវជនម្នាក់ បណ្ដាលឲ្យដាច់សរសៃរដៃ និងត្រូវចំក្បាលនារីវ័យក្មេងម្នាក់រយះក្បាលហូរឈាមតែម្តង ។ ភ្លាមៗនោះ គេឃើញក្រុមជនដៃដល់ បានព្យាយាមរត់គេចខ្លួន ប៉ុន្ដែត្រូវបានកម្លាំងអាវុធហត្ថចាប់បានចំនួន ៤នាក់ និងបានបញ្ជូនទៅអាវុធហត្ថក្រុងដើម្បីដោះស្រាយតាមនីតិវិធី ។

ក្រោយកើតរឿងហេតុបែបនេះ អ្នកគាំទ្រដែលកំពុងអង្គុយរង់ចាំទស្សនាការប្រកួតមិត្តភាពរវាងក្រុមម្ចាស់ផ្ទះកម្ពុជា និងសិង្ហបុរីដូចគ្នា បានសម្ដែងការខកចិត្តជាខ្លាំង ចំពោះទង្វើរមិនគប្បីរបស់ជនអគតិខាងលើដែលបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសជាតិក្នុងការរៀបចំព្រឹត្តិការណ៍អន្ដរជាតិធំៗបែបនេះ។ យ៉ាងណាមិញមហាជន បានអំពាវនាវដល់អ្នកគាំទ្រមួយចំនួនតូចដែលមានបំណងប្រព្រឹត្ដអំពើបែបនេះឲ្យបញ្ឈប់ជាបន្ទាប់ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាជាតិឆ្ពោះទៅរកភាពរីកចម្រើន ៕
Fighting at Olympic1

Fighting at Olympic2

Fighting at Olympic3

Fighting at Olympic

Fighting at Olympic4

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត