កម្ពុជាបំបែកកំណត់ត្រាឈ្នះសិង្ហបុរីដើម្បីជាចំណងដៃដល់អ្នកគាំទ្រ!​

គឹមហុក July 28, 2016


ភ្នំពេញ៖ នៅទីបំផុតក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាធ្វើបានយ៉ាងល្អបំផុតនៅក្នុងការប្រកួតល្ងាចនេះដោយបានបំបែកកំណត់ត្រាឈ្នះលើក្រុមជម្រើសជាតិសិង្ហបុរី បន្ទាប់ពីបានស្គាល់ពាក្យចាញ់រហូតមកនៅក្នុង ៦ប្រកួតចុងក្រោយនេះ និងជាពិសេសនេះជាការឈ្នះដ៏អស្ចារ្យមួយលើក្រុមសិង្ហបុរីដោយហេតុថាកម្ពុជាបានឈ្នះលើក្រុមតោអាស៊ាននេះជាចុងក្រោយបំផុតនាឆ្នាំ១៩៧២ ដូច្នេះលទ្ធផលដែលបានចំណាយពេលរង់ចាំជាង៤០ ឆ្នាំបានក្លាយជាការពិតសម្រាប់កម្ពុជា។
Cambodia 2-1 Singapore
ក្រោមសម្រែកហ៊ោកញ្ជៀវពីសំណាក់ទស្សនិកជាច្រើនមឺុននាក់នោះ ក្រុមជម្រើសជាតិកម្ពុជាបានព្យាយាមយ៉ាងស្វិតស្វាញ បើទោះបីជាមានការប៉ះទង្គិចក៏ដូចជាមានការរំខានដោយសារភ្លៀងមួយមេដ៏ធំក៏ដោយ។ ស្នាមញញឹមក៏ដូចជាក្តីសប្បាយរីករាយរបស់អ្នកគាំទ្របានកើតមានបន្ទាប់ពីខ្សែប្រយុទ្ធចាន់ វឌ្ឍនាកា បានទាត់បញ្ចូលទីគូប្រកួតបានយ៉ាងល្អតាមរយៈគ្រាប់បាល់ហ្រ្វីឃីកនៅដើមតង់ទីមួយ ក្រោយមកកីឡាករ ទិត្យ ឌីណា បាននាំមកនូវគ្រាប់បាល់ទីពីរបន្ថែមទៀតមុននឹងអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់តង់ទីមួយនោះ។
13332954_1751646478406186_6150954794993330337_n
សូមបញ្ជាក់ថា ជ័យជម្នះនេះគឺជាចំណងដៃដ៏ពិសេសសម្រាប់អ្នកគាំទ្រកម្ពុជាដែលបានចំណាយពេលវេលាក្នុងការរង់ចាំព្រមទាំងទ្រាំហាលភ្លៀងដើម្បីលើកទឹកចិត្តក្រុមជម្រើសជាតិរបស់ខ្លួននោះ។ ជាមួយគ្នានេះដែរ ការឈ្នះនេះគឺជាសញ្ញាល្អមួយសម្រាប់កម្ពុជាដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃវគ្គជម្រុះ AFF Suzuki Cup 2016 នៅក្នុងប្រកួតនាខែតុលាខាងមុខនេះ៕
អត្ថបទ៖មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត