ប្រាក់រង្វាន់ ១,០០០ដុល្លារ កំពុងរង់ចាំកីឡាករឆ្នើមក្នុងជំនួបមិត្តភាពល្ងាចនេះ!

នូ មករា July 28, 2016


ភ្នំពេញ៖ នៅសល់ពេលតែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ ការប្រកួតមិត្តភាពអន្ដរជាតិរវាងក្រុមម្ចាស់ផ្ទះកម្ពុជា និងក្រុមជម្រើសជាតិសិង្ហបុរីនឹងចាប់ផ្ដើមហើយ ។ ទន្ទឹមជាមួយគ្នានេះ សណ្ឋាគារណាហ្គាវើល ក៏បានប្រកាសផ្ដល់ប្រាក់រង្វាន់ចំនួន ១,០០០ដុល្លារសម្រាប់កីឡាករលេងល្អជាងគេនៅក្នុងជំនួបមិត្តភាពនេះផងដែរ ។ ចាំមើលតើកីឡាករកម្ពុជា ឬសិង្ហបុរីដែលនឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តនេះ?

13419180_1751447138426120_4741872977713601821_n

លោក ឆាំង ពិសិដ្ឋ អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មានមុនជំនួបមិត្តភាពអន្ដរជាតិខាងលើកាលពីម្សិលមិញថា សម្រាប់ការប្រកួតនេះ សណ្ឋាគារណាហ្គាវើល បានត្រៀមប្រាក់រង្វាន់ ១,០០០ដុល្លារ ដើម្បីផ្ដល់ជូនកីឡាករឆ្នើមម្នាក់ដែលបង្ហាញទម្រង់លេងបានល្អជាងគេ មិនថាកីឡាករកម្ពុជា ឬកីឡាករសិង្ហបុរីឡើយដោយយោងតាមការវិនិច្ឆ័យរបស់មន្ដ្រីគណៈកម្មការរៀបចំការប្រកួត ។

11147882_10153650630273255_2631735583669319684_o

គួរបញ្ជាក់ថា ជំនួបមិត្តភាពនេះដែរ នឹងធ្វើឡើងនៅលើទីលានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ នាវេលាម៉ោង ៦:៣០នាទីល្ងាចនេះដោយមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News ផងដែរ។ ចំពោះគោលបំណងធំនៃការប្រកួតនេះគឺជាការកម្ដៅសាច់ដុំរបស់ក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតជម្រុះពានរង្វាន់ AFF Suzuki Cup 2016នៅពាក់កណ្ដាលខែតុលា ឆ្នាំ២០១៦ខាងមុខនេះ ៕

1444919025

អត្ថបទ៖ បុត្រា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត