លោកគ្រូ Lee បង្ហើបឲ្យដឹងពីទម្លាប់អាក្រក់របស់កីឡាករជម្រើសជាតិមុនប៉ះសិង្ហបុរីល្ងាចនេះ

នូ មករា July 28, 2016


 

ភ្នំពេញ៖ លោក Lee Tae Hoon គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានបង្ហើបឲ្យដឹងថា រាល់ការប្រមូលក្រុមជម្រើសជាតិម្ដងៗតែងតែមានឧបសគ្គធំមួយកើតឡើង ធ្វើឲ្យការប្រមូលផ្ដុំហ្វឹកហាត់មិនបានល្អ គឺទំលាប់អាក្រក់របស់កីឡាករ ។

13346953_1751648591739308_6877821597317664505_n

លោកបានលើកឡើងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញមុននឹងជួបប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិសិង្ហបុរី នាវេលាម៉ោង ៦:៣០នាទីល្ងាចនេះ លើទីលានពហុកីឡដ្ឋានជាតិ ។ គ្រូបង្វឹកជនជាតិកូរ៉េរូបនេះ បាននិយាយថា ជំនួបមិត្តភាពកម្ពុជា-សិង្ហបុរីនេះ គឺជាការប្រកួតអន្ដរជាតិធម្មតាដែលលោកចាត់ទុកជាការហ្វឹកហាត់ សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 នាខែតុលា ខាងមុខនេះ។ ម្យ៉ាងលោកចង់មើលកីឡាករមួយចំនួន ដែលនឹងបង្ហាញខ្លួន អំឡុងពេលកីឡាករសំខាន់ៗ ដូចជា ប្រាក់ មុន្នីឧត្តម ឬ ចាន់ វឌ្ឍនាកាមិនបានលេង ព្រោះពេលជួបភ្នំពេញក្រោនកាលពីចុងសប្ដាហ៍មុន ពួកគេធ្វើមិនបានល្អឡើយដោយសារការមិនយកចិត្តទុកដាក់របស់ពួកគេ ។

13419180_1751447138426120_4741872977713601821_n

លោកបញ្ជាក់ថា៖ «កីឡាករកម្ពុជា មានចរិតមួយ គឺទម្លាប់អាក្រក់ ដូចរាល់ពេលអញ្ជើញពួកគាត់មកហ្វឹកហាត់អុីចឹង ក៏មានបញ្ហាដែរដែលគេហៅថា ទំយើ ឬទម្រើស ។ នេះគឺជាទំលាប់អាក្រក់របស់បុគ្គលម្នាក់ៗហើយកាលណាមានទំលាប់អាក្រក់នេះហើយ ធ្វើឲ្យការប្រមូលអារម្មណ៍យកចិត្តទុកដាក់ ដើម្បីហ្វឹកហាត់ហ្នឹង គឺធ្លាក់ចុះហើយការធ្លាក់ចុះនេះហើយ ទើបធ្វើឲ្យការប្រកួតចុងក្រោយជាមួយភ្នំពេញក្រោនថ្ងៃមុនពួកគេធ្វើមិនបានល្អទាល់តែសោះ» ។

13344602_1751648325072668_7126477968344762336_n

យ៉ាងណាមិញលោក Lee Tae Hoon បានបន្ថែមថា បន្ទាប់ពីបញ្ចប់ការប្រកួតមិត្តភាពនេះ ក៏ដូចជាក្រោយបញ្ចប់លីគកំពូលកម្ពុជារដូវកាលថ្មីនេះ លោកនឹងបង្កើនកម្មវិធីហ្វឹកហាត់ថ្មីៗ ហើយក៏នឹងមានការស្នើសហព័ន្ធ ដើម្បីបានបោះជំរុំហ្វឹកហាត់នៅក្រៅប្រទេសសម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 ដែលលោកចង់ឆ្លងឲ្យផុតវគ្គជម្រុះក្នុងនាមក្រុមម្ចាស់ផ្ទះ ។ ដូច្នេះលោកទាមទារឲ្យកីឡាករគ្រប់រូប ចូលរួមសហការ ដើម្បីសម្រេចគោលដៅមួយនេះ ៕

13344657_1751648545072646_2014440497124652290_n

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត