លោកគ្រូ Lee ប្តេជ្ញាធ្វើឱ្យបានល្អបំផុតទោះបីអវត្តមាន ប្រាក់ មុន្នីឧត្តម និង ចាន់ វឌ្ឍនាកា ក៏ដោយ!

នូ មករា July 27, 2016


ភ្នំពេញ៖  លោក Lee Tae Hoon គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានបេ្តជ្ញាថានឹងព្យាយាមធ្វើឱ្យបានល្អបំផុតនៅក្នុងជំនួបជាមួយក្រុមជម្រើសជាតិសិង្ហបុរីនៅល្ងាចស្អែក បើទោះបីជាអវត្តមានកីឡាករសំខាន់ៗមួយចំនួនក៏ដោយ។ បន្ថែមពីលើនេះ លោកក៏យល់ឃើញថា កីឡាករកម្ពុជាមួយចំនួនមិនសូវយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់នោះទេ នេះជាហេតុបណ្តាលឱ្យការប្រកួតរបស់ពួកគេមិនទទួលបានលទ្ធផលល្អនោះឡើយ ជាក់ស្តែងដូចជាបរាជ័យក្នុងការប្រកួតមិត្តភាពកម្តៅសាច់ដុំជាមួយក្រុមភ្នំពេញក្រោនកាលពីពេលថ្មីនេះជាដើម។

13346953_1751648591739308_6877821597317664505_n

គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងរូបនេះ បានបញ្ជាក់ថា ការប្រមូលផ្ដុំលើកនេះ គឺមិនសូវល្អនោះទេ ជាក់ស្ដែងមានកីឡាករសំខាន់ៗមួយចំនួនបានរងរបួស ដូចជា ខ្សែប្រយុទ្ធ ប្រាក់ មុន្នីឧត្តម, ចាន់ វឌ្ឍនាកា និង ខ្សែការពារ ណុប តុលា ជាដើម ។ កត្ដានេះបានជំរុញឲ្យលោកចាប់ផ្ដើមចម្រាញ់រកកីឡាករក្មេងៗ ដើម្បីផ្ដល់ឱកាសឲ្យពួកគេបានបញ្ចេញសមត្ថភាព ក៏ប៉ុន្ដែក្នុងរយៈពេលដ៏ខ្លីបែបនេះ ពួកគេនៅមិនទាន់អាចធ្វើបានល្អនៅឡើយទេ។

13344602_1751648325072668_7126477968344762336_n

លោក Lee បានបន្ដថា៖ «ក្រុមរបស់យើងនៅមិនទាន់រៀបចំក្រុមបានល្អទេ ដោយសារកីឡាករសំខាន់ៗ មានរបួសច្រើន ។ ដោយឡែកកីឡាករថ្មីៗ ពួកគាត់មិនសូវប្រមូលអារម្មណ៍បានល្អ ដែលនេះគឺជាការលំបាក ដែលយើងចង់ឲ្យពួកគេល្អឡើងវិញ ប៉ុន្ដែយើងនឹងព្យាយាមធ្វើឲ្យបានល្អសម្រាប់ការប្រកួតថ្ងៃស្អែក។ យើងនឹងខិតខំធ្វើឲ្យបានល្អ ដើម្បីជាបទពិសោធន៍ត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 នៅខែតុលាខាងមុខនេះ»៕

13344657_1751648545072646_2014440497124652290_n

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត