អ្នកគាំទ្រផ្តល់ទំនុកចិត្តលើក្រុមជម្រើសជាតិកម្ពុជាបើទោះបីធ្លាប់ចាញ់សិង្ហបុរីច្រើនដងក៏ដោយ

នូ មករា July 28, 2016


ភ្នំពេញ៖ ជំនួបមិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិសិង្ហបុរីដែលបណ្តាអ្នកគាំទ្រកីឡាបាល់ទាត់កម្ពុជាបានទន្ទឹងរង់ចាំនោះ នឹងត្រូវចាប់ផ្តើមនាវេលាម៉ោង៦ៈ៣០ នាទីល្ងាចថ្ងៃទី២៨ ខែកក្កដានេះហើយ។

13346799_1751648941739273_6628606183521586050_n

ជាមួយគ្នានេះដែរ ក្រុមអ្នកគំាទ្រជាច្រើនបានលើកឡើងថា ពួកគេមានទំនុកចិត្តចំពោះក្រុមជម្រើសជាតិកម្ពុជាក្នុងការប្រកួតនេះ ដោយគេមានក្តីសង្ឃឹមថា កីឡាករកម្ពុជានឹងធ្វើបានយ៉ាងល្អក៏ដូចជាអាចបង្កើតនូវប្រវត្តិសាស្ត្រនៃជ័យជម្នះថ្មីមួយសម្រាប់វិស័យបាល់ទាត់កម្ពុជា ខណៈដែលនាពេលកន្លងមកនេះក្រុមសិង្ហបុរីតែងតែទទួលបាននូវភាពជោគជ័យលើក្រុមកម្ពុជាជានិច្ច។ ទន្ទឹមនឹងនេះដែរ អ្នកគាំទ្រជាច្រើនបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមលើកទឹកចិត្តដល់ក្រុមជម្រើសជាតិនៃប្រទេសទាំងពីរ ជាក់ស្តែងសំបុត្រទស្សនាក៏ត្រូវបានលក់ដាច់ជាបន្តបន្ទាប់ ស្របពេលដែលទស្សនិកជាច្រើនបានសម្រុកទិញជាបន្តទៀត ខណៈដែលការប្រកួតកាន់តែខិតចូលមកដល់នោះ។

13332820_1751646851739482_7161418389690675922_n

ក្រឡេកទៅមើលលើបណ្តាញសង្គមហ្វេសប៊ុកឯណោះវិញ ការផ្សព្វផ្សាយរូបភាពក្រុមកីឡាករជម្រើសជាតិ សារជូនពរ ក៏ដូចជាការលើកទឹកចិត្តត្រូវបានគេឃើញបង្ហោះ និងចែកចាយយ៉ាងព្រោងព្រាត។ នេះជាអ្វីដែលគេតែងតែបានឃើញាជាញឹកញាប់នៅរៀងរាល់មុនការប្រកួតមិត្តភាពអន្តរជាតិម្តងៗ ជាពិសេសចំនួនទស្សនិកជនដ៏ច្រើនលើសលប់រហូតដល់ពេញពហុកីឡដ្ឋានជាតិ គឺជាសញ្ញានៃការគាំទ្រយ៉ាងសម្បើមអស្ចារ្យនៅក្នុងចំណោមអ្នកគាំទ្រវិស័យកីឡាបាល់ទាត់កម្ពុជា ដែលទទួលបាននូវការកោតសរសើរក៏ដូចជាស្ញប់ស្ញែងមិនតិចទេពីសំណាក់បណ្តាញផ្សព្វផ្សាយនានាទាំងក្នុង និងក្រៅស្រុក។

13423802_1751647395072761_1926753512032556274_n

គួររលឹកផងដែរថា កម្ពុជាមិនទទួលបានលទ្ធផលជាទីគាប់ចិត្តទេនៅក្នុងប្រវត្តិជួបគ្នា ៦ប្រកួតចុងក្រោយជាមួយក្រុមសិង្ហបុរីនេះ ដោយនៅក្នុងការប្រកួតមិត្ដភាពឆ្នាំ២០០៥ កម្ពុជាបានប្រកួតចាញ់សិង្ហបុរី ០-២ ។ ក្នុងពានរង្វាន់ជើងឯកអាស៊ីឆ្នាំ២០០៨ កម្ពុជា ចាញ់សិង្ហបុរី ០-៥ ។ មិត្តភាពឆ្នាំ២០១៣ កម្ពុជា ចាញ់សិង្ហបុរី ០-១ និងមិត្តភាពឆ្នាំ២០១៤ កម្ពុជា ចាញ់សិង្ហបុរី ២-៤លើទឹកដីសិង្ហបុរីដូចគ្នា។ បន្ទាប់មកទើបក្រុមទាំងពីរមានឱកាសជួបគ្នាក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោកកាលពីចុងឆ្នាំ២០១៥កន្លងទៅ ប៉ុន្ដែកម្ពុជាបានបន្ដចាញ់សិង្ហបុរី ទាំង ២ជើង ក្នុងលទ្ធផល ០-៤ និង ១-២ ។ សរុបមកជួបគ្នា ៦លើកកន្លងមក កម្ពុជាទើបស៊ុតបាល់បំប៉ោងសំណាញ់ទីសិង្ហបុរីបាន ៣គ្រាប់ប៉ុណ្ណោះ ខណៈរបូតអស់ ១៨គ្រាប់ទោហើយ។ សម្រាប់ការប្រកួតនាល្ងាចនេះដែរ ទាំងគ្រូបង្វឹកកម្ពុជា និងសិង្ហបុរី សុទ្ធតែបានអះអាងថានឹងធ្វើឱ្យបានល្អបំផុត ខណៈដែលកូនក្រុមទាំងសងខាងក៏បានតាំងចិត្តថានឹងប្រឹងប្រែងយ៉ាងខ្លាំងក្លាដើម្បីបំពេញចិត្តអ្នកគាំទ្របើទោះបីជាកីឡាករសំខាន់ៗនៃក្រុមទាំងពីរត្រូវអវត្តមានក៏ដោយ៕

13332954_1751646478406186_6150954794993330337_n

អត្ថបទ៖ បុត្រា និង មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត