ក្រុម U-14 កម្ពុជា លត់ក្រុមU-14 ទីម័រខាងកើតយ៉ាងចាស់ដៃ ១១-០ នៅប្រ៊ុយណេ

នូ មករា July 27, 2016


ប្រ៊ុយណេ៖ ក្រុមU-14 កម្ពុជា បានទទួលជ័យជម្នះក្នុងការប្រកួតលើកទី២ របស់ខ្លួននៅក្នុងព្រឹត្តិការណ៍ AFC U-14 Regional Festival Of Football 2016 នៅរាជធានីបានដាសេរ៊ីបេហ្គាវ៉ាន់ នៃព្រះរាជាណាចក្រប្រ៊ុយណេ បន្ទាប់ពីបានលត់ក្រុម U-14 ទីម័រយ៉ាងចាស់ដៃក្នុងលទ្ធផល ១១-០ នាមុននេះបន្តិចនៅកីឡដ្ឋាន Balapan។

13680880_1770327106538123_1874399059141319004_n

គ្រាប់បាល់ទាំង១១ នេះរកបានដោយកីឡាករលេខ១០ ប៊ុនធឿន ប៊ុនណារ៉ុងចំនួន ២គ្រាប់, កីឡាករលេខ១២ រី លាភ ផេង ២គ្រាប់, កីឡាករលេខ២៥ គី រីណា ៥គ្រាប់, កីឡាករលេខ១៤ ផៃ ម៉េងឆ័ង ១គ្រាប់ និងកីឡាករលេខ១៥ ជា សុខម៉េងបាន១គ្រាប់ដែរ។

13769393_1769916916579142_3217817284254312097_n

សូមបញ្ជាក់ថា នេះជាជ័យជម្នះលើកទី២ ហើយរបស់ក្រុមកម្ពុជាក្រោយពីបានយកឈ្នះលើក្រុមហ្វីលីពីនក្នុងលទ្ធផល ៣-១ កាលពីម្សិលមិញរួចមក។

អត្ថបទ៖ មករា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត