ក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ ១៥ឆ្នាំ ចូលជួបសម្តេចតេជោ ហ៊ុន សែនក្នុងអំឡុងពេលកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី៧ នៅទីក្រុងតូក្យូ

បារាំង July 7, 2015


ក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ ១៥ឆ្នាំ ចូលជួបសម្តេចតេជោ ហ៊ុន សែនក្នុងអំឡុងពេលកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី៧ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ក្នុងជំនួបឯកជននេះ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភទឹកប្រាក់សរុបចំនួន ១៦,០០០ ដុល្លាសហរដ្ឋអាម៉េរិគដល់ ក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ១៥ឆ្នាំ ដើម្បីលើកទឹកចិត្តសមាជិកក្រុម សម្រាប់បន្តការខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីឆ្ពោះទៅយកលទ្ធផលដ៏ល្អសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាយើងមុនពេល ក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ ១៥ឆ្នាំ ចេញដំណើរទៅបន្តការហ្វឹកហាត់នៅទីក្រុង Sendai ប្រទេសជប៉ុនសម្រាប់ត្រៀមខ្លួនចូលរួមការប្រកួតជើងឯកយុវជនក្រោមអាយុ១៦ ឆ្នាំ២០១៥ របស់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ពីថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៥។ នេះបើតាមការឱ្យដឹងពីហ្វេកបុកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មុននេះបន្តិច៕
11161688_1636442276593274_5441430366073615335_o

11221546_1636442076593294_326707182205058042_o

អត្ថបទ/រូបភាព៖ FFC

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត