អ្នកឈ្នះ និង អ្នកចាញ់កាលពីយប់មិញលើសង្វៀនទាំងពីរ

នូ មករា July 25, 2016


ភ្នំពេញ៖  ក្នុងព្រឹត្តិការណ៍ TV5 Boxing Out លើសង្វៀន TIFFI ARENA នាយប់ថ្ងៃទី២៤ ខែកក្កដាគេបានរកឃើញអ្នកប្រដាល់២រូបទៀតហើយដែលត្រូវកក់កៅអីសម្រាប់វគ្គ១៦នាក់ចុងក្រោយបន្តទៀត។ គួរបញ្ជាក់ថាព្រឹត្តិការណ៍នេះប្រកួតតែ ៣ទឹកប៉ុណ្ណោះហើយមានអ្នកចូលរួមចំនួន ៣២នាក់ដែលការប្រកួតនេះអ្នកចាញ់គឺធ្លាក់ រីឯអ្នកឈ្នះត្រូវឡើងទៅប្រកួតបន្តក្នុងជុំទី ២ដែលនៅសល់ចំនួន ១៦នាក់ពីការជម្រុះជុំទី ១។

អ្នកប្រដាល់រិទ្ធ ប្រាក់ប៊ិន របស់ក្លិបកងពលតូចលេខ៧០បានយកឈ្នះអ្នកប្រដាល់សេក មេសា របស់ក្លិបអង្គរមានជ័យខេត្តសៀមរាបដោយពិន្ទុ។ ជាមួយនឹងជ័យជម្នះនេះបានធ្វើឲ្យប្រាក់ប៊ិនមានកៅអីសម្រាប់ឡើងប្រកួតបន្ដឯ សេក មេសា ត្រូវត្រឡប់ទៅផ្ទះវិញ។

2

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរម៉ន វន្នី ក្លិបការិយាល័យទី៥ កងទ័ពជើងគោកបានធ្វើឲ្យ រៀវ ចំណាប់ របស់ក្លិបកងយោធពលខេមរភូមិន្ទខ្ទាតចេញពីការប្រកួតដែរ។ ពេលនេះមានអ្នកប្រដាល់៨ រូបហើយដែលបានកក់កៅអីទុក និង មាន៨នាក់ដែរដែលខ្ទាតចេញពីការប្រកួតដោយឡែកការប្រកួតប្រដាល់លើសង្វៀន SEA TV រសៀលថ្ងៃទី២៤ ខែកក្កដាអ្នកប្រដាល់អ៊ុង វីរៈ ក្លិបទ័ពឆ័ត្រយោង៩១១ផ្ដួលអ្នកប្រដាល់ថៃ Khong Phakឲ្យសន្លប់នៅទឹកទី ៣ ។

ស្ថានភាពនៃការប្រកួតរបស់អ្នកប្រដាល់ទាំង ២ រូបនេះគឺវីរៈមានប្រៀបតាំងពីដើមទឹកទី ១ មកម្ល៉េះហើយអ្នកប្រដាល់ថៃរូបនេះត្រូវអាជ្ញាកណ្ដាលរាប់៨នៅទឹកទី២ចំនួន ២ដង និងនៅទឹកទី ៣ចំនួន ២ដងទៀតទើបសន្លប់ ។

ចំពោះឡុង សុភី មកពីក្លិបសាលវ័ន្ដកីឡាបានប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ថៃ Super Chhai ដាច់តែម្ដងបន្ទាប់ខំតស៊ូ៥ ទឹកពេញមកនោះ។ ការប្រកួត ២ ទឹកដំបូងសុភីហាក់ដូចជាមានប្រៀបតែ ៣ ទឹកចុងក្រោយ Super Chhai ចាប់ផ្ដើមសង្កត់សុភីជាប់តែម្ដង៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត