AFF U-16: ក្រុមU-16 អូស្ត្រាលីគ្រងតំណែងជើងឯក ខណៈក្រុមវៀតណាម និងថៃ គ្រងលេខ២ និងលេខ៣

នូ មករា July 23, 2016


ភ្នំពេញ៖ នៅទីបំផុតការប្រកួតបាល់ទាត់យុវជនអាយុក្រោម១៦ឆ្នាំដណ្តើមពានរង្វាន់សហព័ន្ធបាល់ទាត់អាស៊ាន ឬ AFF U-16 Youth Championship 2016 បានបិទបញ្ចប់ជាផ្លូវការប្រកបដោយភាពជោគជ័យកាលពីរាត្រីថ្ងៃទី២៣ ខែកក្កដា ម្សិលមិញនេះ បន្ទាប់ពីក្រុម U-16 អូស្ត្រាលីបានលើកពានក្នុងនាមជាជើងឯក និងស្ថិតពីក្រោយដោយក្រុម U-16 វៀតណាមដែលជាជើងឯករង និងក្រុម U-16 ថៃ ដែលទទួលបានចំណាត់ថ្នាក់លេខ៣។

13782266_1768929490011218_6320891659055746316_n

ការប្រកួតដែលត្រូវបានប្រារព្ធឡើងនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជានេះ បានទទួលការគាំទ្រ និងចូលរួមទស្សនាពីសំណាក់ទស្សនិកជនយ៉ាងច្រើនកុះករ ជាពិសេសនៅរៀងរាល់ប្រកួតរបស់ក្រុមម្ចាស់ផ្ទះតែម្តង។ ជាមួយគ្នានេះដែរ នៅក្នុងការប្រកួតថ្ងៃចុងក្រោយនេះ ក្រុម U-16 អូស្ត្រាលីបានគ្រងតំណែងជើងឯកជាលើកទី២របស់ខ្លួន បន្ទាប់ពីបានបំបាក់ក្រុម U-16 វៀតណាមតាមរយៈគ្រាប់បាល់ប៉េណាល់ទីរួចមក។ ចំណែកឯក្រុមជើងឯកឆ្នាំចាស់ថៃវិញ បានធ្លាក់មកគ្រងចំណាត់ថ្នាក់លេខ៣ ក្រោយពីបានយកឈ្នះលើក្រុម U-16 កម្ពុជាក្នុងលទ្ធផល ៣-០ ដែរនោះ៕

13781994_1768937406677093_4832207289211513621_n

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត