ពាន AFF U-19៖ កម្ពុជា ស្ថិតក្នុងពូលB ជាមួយក្រុមការពារតំណែងជើងឯកថៃ

នូ មករា July 23, 2016


ភ្នំពេញ៖ លទ្ធផលចាប់ពូលប្រកួតពានរង្វាន់យុវជនក្រោមអាយុ ១៩ឆ្នាំប្រចាំតំបន់អាស៊ាន ឬ AFF U-19 Chmapionship ឆ្នាំ២០១៦នេះ បានចេញជាផ្លូវការហើយ ដោយក្រុម U-19កម្ពុជា ស្ថិតក្នុងពូលB ជាមួយក្រុមយុវជនក្រោមអាយុ ១៩ឆ្នាំឡាវ មីយ៉ាន់ម៉ា អូស្រ្ដាលី ឥណ្ឌូនេស៊ី និងក្រុមការពារតំណែងជើងឯកថៃ ដែលការប្រកួតឆ្នាំនេះវៀតណាមធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១១-២៤ខែកញ្ញាខាងមុខនេះ ។

កាលពីឆ្នាំ២០១៥ កន្លងទៅ នៅលើទឹកដីប្រទេសឡាវ ក្រុម U-19កម្ពុជា បានបង្ហាញ់ទម្រង់លេងយ៉ាងល្អដែលធ្វើឲ្យសមាជិកក្នុងតំបន់អាស៊ានមានការភ្ញាក់ផ្អើល បើទោះបីមិនបានឆ្លងផុតវគ្គជម្រុះក្នុងពូលក៏ដោយ ។ កម្ពុជា បានប្រកួតជម្រុះ៤ប្រកួតក្នុងនោះឈ្នះ២ ស្មើ១ និងចាញ់១ រកបាន ៧ពិន្ទុស្មើគ្នាជាមួយក្រុមឈរលេខ២ ក្នុងពូលA ឡាវ ប៉ុន្ដែចាញ់គ្រាប់បាល់ចំណេញទើបមិនបានឡើងវគ្គបន្ដ ។

cambodiA19

នេះគឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយទៀត ដែលក្រុម U-19កម្ពុជា ត្រៀមបញ្ចេញសមត្ថភាពស្វែងរកជ័យលាភីជូនជាតិ គ្រាដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះពានរង្វាន់ AFF U-16 Chmapionship ឆ្នាំ២០១៦នេះដែរនោះ ។ ប៉ុន្ដែយ៉ាងណាមិនទល់នឹងពេលនេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅមិនទាន់បញ្ចេញសមត្ថភាព​កីឡាករ U-19កម្ពុជាដែលត្រៀមទៅចូលរួមប្រកួតពានរង្វាន់ប្រចាំតំបន់អាស៊ានខាងលើនោះទេ ។ ដោយឡែកចំពោះពូលA វិញ គឺមានក្រុមយុវជនម្ចាស់ផ្ទះវៀតនាម ម៉ាឡេស៊ី ទីម័រខាងកើ សិង្ហបុរី និងក្រុមកីឡាករមាឌធំហ្វីលីពីន ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៥ ក្រុម U-19ថៃ គឺជាអ្នកគ្រងតំណែងជើងឯក បន្ទាប់ពីបំបាក់ក្រុម U-19វៀតណាម ដោយលទ្ធផល ៦-០ នៅក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ ខណៈចំណាត់ថ្នាក់លេខ៣ បានទៅក្រុមម្ចាស់ផ្ទះឡាវ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត