គ្រូព្រះខ័នរាជស្វាយរៀងថា អស់ឱកាសដណ្ដើមជើងឯក ប៉ុន្ដែត្រូវការលទ្ធផលល្អប្រចាំឆ្នាំ

នូ មករា July 20, 2016


ភ្នំពេញ៖ បន្ទាប់ពីបរាជ័យក្រោមថ្វីជើងក្រុមណាហ្គាវើល កាលពីចុងសប្ដាហ៍កន្លងទៅ ដែលធ្វើឲ្យក្រុមព្រះខ័នរាជស្វាយរៀងធ្លាក់មកឈរចំណាត់ថ្នាក់លេខ៤ ក្នុងតារាងលីគកំពូលកម្ពុជានោះ លោក សំ វ៉ាន់ដេត គ្រូបង្វឹកស្វាយរៀង បានលើកឡើងថា ក្រុមលោកគឺអស់ឱសក្នុងការប្រជែងតំណែងជើងឯក រដូវកាលថ្មីនេះហើយ ប៉ុន្ដែលោកនៅតែមានសង្ឃឹមក្នុងការស្វែងរកចំណាត់ថ្នាក់ល្អប្រចាំឆ្នាំ ។

គ្រូបង្វឹកធ្លាប់ជួយជួយក្រុមព្រះខ័នរាជស្វាយរៀង លើកពានលើកដំបូងកាលពីឆ្នាំ២០១៣ រូបនេះបានបញ្ជាក់ថា៖ «យើងគិតថាយើងអស់ឱកាសឈានដល់ការដណ្ដើមចំណាត់ថ្នាក់លេខ១ហើយ គឺយើងនៅសល់ភាគរយតូចបំផុត ។ ប៉ុន្ដែអ្វីដែលយើងត្រូវធ្វើគឺយើងព្យាយាមដណ្ដើមចំណាត់ថ្នាក់ល្អប្រចាំឆ្នាំដែរ ហើយនៅសល់ប៉ុន្មានប្រកួតចុងក្រោយ យើងនឹងព្យាយាមធ្វើឲ្យបានល្អ» ។

Sam Vandeth

ទន្ទឹមជាមួយគ្នានេះលោក សំ វ៉ាន់ដេត ក៏បានទទួលស្គាល់ពីកំហុសដឹកនាំក្រុមមិនបានល្អ នារដូវកាលថ្មីនេះដែរ ប៉ុន្ដែលោកបានប្ដេជ្ញាថានឹងកែតម្រូវកំហុសទាំងនោះ ដើម្បីស្វែងរកលទ្ធផលត្រឡប់មកវិញ។ «មកដល់ពេលនេះ ខ្ញុំគិតថា ការរៀបចំក្រុមរបស់ខ្លួនកាន់តែមានបញ្ហាទៅៗ ពាក់ព័ន្ធនឹងការរបួស ហើយយើងនឹងព្យាយាមព្យាបាលដោះស្រាយបញ្ហានេះ កុំឲ្យកើតឡើងក្នុងការប្រកួតបន្ដ» នេះជាសម្ដីលោក សំ វ៉ាន់ដេត ។

PKR SVR

គួរបញ្ជាក់ថា បច្ចុប្បន្នព្រះខ័នរាជស្វាយរៀង កំពុងឈរចំណាត់ថ្នាក់លេខ៤ មាន ២២ពិន្ទុដោយ ១៣ប្រកួតឈ្នះ៧ ស្មើ១ និងចាញ់៥ ។ចំណែកក្រុមបឹងកេតអង្គរ កំពុងឈរកំពូលតារាងមាន ៣៤ពិន្ទុ ក្រោយប្រកួត ១៣លើកឈ្នះ១១ ស្មើ១ និងចាញ់១ខណៈក្រុមក្រសួងការពារជាតិ ឈរចំណាត់ថ្នាក់លេខ២ មាន ២៨ពិន្ទុជាមួយនឹងលទ្ធផល ១២ប្រកួតឈ្នះ៩ ស្មើ១ និងចាញ់២ រីឯណាហ្គាវើល ឈរលេខ៣ មាន ២៤ពិន្ទុ បន្ទាប់ពីប្រកួត ១៣លើកឈ្នះ៧ ស្មើ៣ និងចាញ់៣ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត