ក្លឹបបាល់ទាត់ខេត្តស្វាយរៀង ធ្វើការថ្លែងអំណរគុណ

បារាំង July 21, 2015


ឧបទ្ទវហេតុដែលមិនគួរឱ្យកើតឡើងចំពោះកីឡាករ Adekule James Micheal របស់ក្លឹបស្វាយរៀង នាការប្រកួតកាលពីថ្ងៃទី១៩ ខែកក្កដា នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ក្នុងការជួបគ្នាជាមួយ ក្លឹបបឹងកេតអង្គរ បានធ្វើឱ្យមជ្ឈដ្ឋានទូទៅបង្ហាញនូវអារម្មណ៍សោកស្តាយ និងចូលរួមជួយរំលែកទុក្ខ ព្រមទាំងជូនពរឱ្យកីឡាករ Adekule James Micheal ឆាប់ជាសះស្បើយពីរបួសផងដែរ។ យ៉ាងណាមិញ ក្លឹបស្វាយរៀង ក៏បានធ្វើការថ្លែងអំណរគុណតាមរយៈបណ្តាញសង្គមហ្វេសបុករបស់ខ្លួនថា “តាងនាមឲ្យកីឡាករ Adekule James Micheal ក្លឹបកីឡាបាល់ទាត់ខេត្តស្វាយរៀង មានអារម្មណ៍ រំភើបឥតឧបមា និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចេញពីក្រអៅបេះដូង ចំពោះឯកឧត្តម ឌី វិជ្ជា ប្រធានក្លឹបស្វាយរៀងអែហ្វស៊ីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក បែ មករា និងកីឡាករមកពីក្លឹបបឹងកេតអង្គរអែហ្វស៊ី បណ្តាក្លឹបក្នុងក្របខណ្ឌមិត្តហ្វូន ខេមបូឌានលីក សប្បុរសជនទាំងអស់ ដែលមិនបានរៀបរាប់អស់ ជាពិសេសប្រិយមិត្តអ្នកគាំទ្រ ស្រឡាញ់ ចូលចិត្ត ក្នុងមជ្ឈដ្ឋានគ្រួសារបាល់ទាត់ខ្មែរ ដែលបានចំណាយថវិកា ដើម្បីទិញជាសម្ភារៈ ថ្នាំពេទ្យ និងចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកសួរសុខទុក្ខ ខ្សែការពារសញ្ជាតិនីហ្សេរីយ៉ា Adekule James Micheal កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ក្រោយពីទទួលការវះកាត់កជើងខាងស្តាំ។ យើងក៏អរគុណ ដល់អ្នកទាំងអស់គ្នា ដែលបានបញ្ជូនសារតាមរយៈបណ្តាញព័ត៌មានសង្គមហ្វេសបុក បង្ហាញពីអារម្មណ៍សោកស្តាយ ព្រួយបារម្ភ និងជូនពរអោយ James ឆាប់ជាសះស្បើយផងដែរ។
ជាចុងក្រោយ យើងសូមសម្ដែងការកោតសរសើរ និងគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តអ្នកទាំងអស់គ្នា ដែលមានឆន្ទៈចូលរួមជួយគ្នា ចេះស្រឡាញ់គ្នាទៅវិញទៅមក”។

 

11760117_1008938312484596_4409884727961276477_n

11745720_1008938325817928_699382748794267385_n

អត្ថបទ៖ បារាំង
រូបភាព៖ ក្លឹបបឹងកេតអង្គរ

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត