James Micheal នឹងត្រូវអវត្តមានលើទីលានប្រកួត យ៉ាងហោចណាស់ពី ៦-៨ខែ

បារាំង July 20, 2015


ក្រោយពីគ្រោះថ្នាក់ដែលនឹកស្មានមិនដល់ នៅក្នុងប្រវត្តិកីឡាបាល់ទាត់កម្ពុជា មិត្តហ្វូនខេមបូឌានលីក ចំពោកីឡាករ James Micheal របស់ក្លឹបស្វាយរៀង ពេលប្រកួតជាមួយក្លឹបបឹងកេតអង្គរ នាជំនួបម្សលមិញ។ ក្រោយពីបានវះកាត់របួស កីឡាកររូបនេះនឹងត្រូវអវត្តមានក្នុងការប្រកួតរបស់ស្វាយរៀងពេញមួយរដូវកាលលីកឆ្នាំ២០១៥នេះតែម្តង។ នេះបើតាមការឱ្យដឹងរបស់បណ្តាញសង្គមហ្វេកបុកផ្លូវការរបស់ក្លឹបស្វាយរៀង។ ចង់ជា្របច្បាស់សូមអាន!

“ខ្សែការពារកណ្តាលសញ្ជាតិនីហ្សេរីយ៉ា Adekunle James Micheal នឹងត្រូវអវត្តមានលើទីលានប្រកួត យ៉ាងហោចណាស់ពី ៦-៨ខែ ក្រោយពីវះកាត់កជើងខាងស្តាំ។ លោកវេជ្ជបណ្ឌិតឯកទេសវះកាត់ឆ្អឹង សេង ចំរើន បាននិយាយប្រាប់ថា ៖«កីឡាករបរទេសរូបនេះ ឆ្អឹងជើង (tibia) បាក់ជា២កំណាត់ ហើយរបូតផ្នែកខាងក្រោមត្រង់ប្រអប់ជើងធ្ងន់ធ្ងរ ដោយសារទម្ងន់ខ្លួនសង្កត់ខ្លាំងពេក គាត់ត្រូវសម្រាករយៈពេលពី ៦-៨ខែ ប៉ុន្តែនៅពេលគាត់ជានោះ មិនអាចមានទម្រង់លេងដូចដើមភ្លាមទេ ត្រូវការពេលវេលាវែងមួយ»។ James បានរងគ្រោះថ្នាក់បាក់ជើង បន្ទាប់ពីដួលដោយខ្លួនឯង ពេលដេញដណ្តើមបាល់ពីខ្សែប្រយុទ្ធបឹងកេត ឃួន ឡាបូរ៉ាវី នៅនាទីទី៣៥ ក្នុងវគ្គទី១ នៃការប្រកួតក្របខណ្ឌមិត្តហ្វូនខេមបូឌានលីក ជុំទី៦ល្ងាចនេះ លើទីលានស្តាតចាស់ ដែលស្វាយរៀងអែហ្វស៊ី ចាញ់បឹងកេតអង្គរអែហ្វស៊ី ៥-១”។

1798874_764944806895599_2900196515663542852_n
កីឡាករ James Micheal ពាក់លេខ៤៥

ទោះបីយ៉ាងណា ក្លឹបបឹងកេតអង្គរ ក៏បានចូលរួមសោកស្តាយជាមួយក្លឹបស្វាយរៀង ចំពោះឧបទ្ទវហេតុដ៏អាក្រក់មួយនេះផងដែរ។

អត្ថបទ៖ បារាំង

រូបភាព៖ ក្លឹបបាល់ទាត់ស្វាយរៀង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត