បឹងកេតរក្សាភាពខ្លាំង ស្របពេលណាហ្គាវើលចាញ់វេស្ទើន ហើយស្វាយរៀងស្តារមុខមាត់វិញ

បារាំង July 16, 2015


ការប្រកួតនាថ្ងៃនេះបានបញ្ចប់ទៅហើយដោយ ក្រុមបឹងកេតអង្គរបានរក្សាបាននូវឈ្មោះមិនដែលចាញ់របស់ខ្លួន ក្រោយពីបានយកឈ្នះទៅលើ បៀលប្រាយ យូណាយធីត ក្នុងលទ្ធផល ១-០ នៅតង់ទី១ រកបានដោយកីឡាករ Yemi Joseph នាទីទី១៩ លទ្ធផលបន្តរហូតដល់ចប់ការប្រកួតបឹងកេតអង្គរ បាន៣ពិន្ទុត្រលប់ទៅផ្ទះ។

Camsports

ដោយឡែកនៅកីឡដ្ឋានរបស់វេស្ទើនវិញ ការប្រកួតវាយសម្រុកគ្នា ធ្វើឱ្យអ្នកគាំទ្រទាំងសងខាងភ័យបុកពោះមិនស្ទើរ តែនៅតែមិនអាចធ្វើអ្វីគ្នាបាន រហូតដល់ចុងតង់ទី២ ទៅហើយ ពោលនាទីទី៩០ កីឡាករ Tijani mohamed របស់វេស្ទើន រកបានគ្រាប់បាល់១គ្រាប់ឱ្យវេស្ទើន ធ្វើឱ្យណាហ្គាវើល ចាញ់ទាំងគ្រាំចិត្ត។ ចប់ការប្រកួតវេស្ទើន បំបាក់ ណាហ្គាវើល ១-០។

11698721_855867044450366_7755599427751382906_n
កីឡាករTijani mohamed (រូបភាព Western Uni.FC)

បែរមកមើលមួយគូទៀត ក្រុមស្វាយរៀង ស្តារមុខមាត់របស់ខ្លួនក្រោយពីបានយកឈ្នះ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងលទ្ធផល ២-០ គ្រាប់ទី១ រកបានដោយកីឡាករ Phanny Y Rotha នាទីទី២៦ និងគ្រាប់ទី២ រកបានដោយកីឡាករ Bata នាទីទី ៤៥+១៕

អត្ថបទ៖ បារាំង

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត