MCL ភ្នំពេញក្រោន យកឈ្នះ ណាហ្គាវើល ក្នុងលទ្ធផល ៤-2

បារាំង July 6, 2015


ក្រោយពីបានត្រឹមតែយកស្មើក្នុងទឺកដីរបស់ខ្លួន ជាមួយក្លឹបបឹងកេតអង្គរ ក្លឹបភ្នំពេញក្រោន បានបើកទ្វាផ្ទះរបស់ខ្លួន ទទួលស្វាគមន៍ក្រុមណាហ្គាវើល ដែលនេះជាការប្រកួតលើកទី២ របស់ខ្លួនចាប់ពីការចាប់ផ្តើមលីកកំពូលកម្ពុជា មិត្តហ្វូនខេមបូឌានលីក ឆ្នាំ២០១៥នេះ។ ការប្រកួតចាប់ផ្តើមឡើងដំបូង ក្រុមទាំងពីរបើកការវាយលុកគ្នាទៅវិញទៅមក តែមិនអាចធ្វើអ្វីបាន រហូតដល់ពាក់កណ្តាលតង់ទី១ កីឡាករ Shane Booysen និងGeorge Bisan រកបានម្នាក់មួយគ្រាប់ ចប់តង់ទី១ លទ្ធផលភ្នំពេញក្រោន ២ ណាហ្គាវើល ០។ ចូលដល់តង់ទី២ កីឡាករGeorge Bisan រកបានមួយគ្រាប់ទៀត ប៉ុន្តែយ៉ាងណា មិញ ក្លឹបណាហ្គាវើល អាចរកគ្រាប់បានតាមពីក្រោយ ២គ្រាប់ បង្កើតឱ្យមានក្តីសង្ឈឹមក្នុងក្រុម ដើម្បីអាចតាមស្មើ ប៉ុន្តែក្នុង ម៉ោងបន្ថែមកីឡាករ Shane Booysen ជាអ្នកបញ្ចប់សេចក្តីសង្ឈឹមរបស់ក្រុមណាហ្គាវើល ដោយការស៊ុតបញ្ចូលទីនៅចុងម៉ោងបញ្ចប់។ ចប់ការប្រកួតភ្នំពេញក្រោន ៤ ណាហ្គាវើល ២៕

3(កីឡាករ George Bisan អាវក្រហម)

17(កីឡាករ Shane Booysen អាវក្រហម)

4

11

18

អត្ថបទ/រូបភាព៖ បារាំង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត