ក្រុម U-16 ថៃ និង ក្រុម U-16 អូស្ត្រាលី យល់ព្រមប្តូរម៉ោងប្រកួតជាមួយនឹងលក្ខខណ្ឌ…

នូ មករា July 20, 2016


ភ្នំពេញ៖ យោងតាមការប្រកាសព័ត៌មានរបស់សមាគមបាល់ទាត់នៃប្រទេសថៃបានឱ្យដឹងថា ថ្នាក់ដឹកនាំក្រុមជម្រើសជាតិ U-16 ថៃ និងថ្នាក់ដឹកនាំក្រុមជម្រើសជាតិ U-16 អូស្ត្រាលីបានយល់ព្រមជាផ្លូវការក្នុងការប្តូរម៉ោងប្រកួតទៅតាមសំណើរម្ចាស់ផ្ទះកម្ពុជាហើយដោយក្រុមទាំងពីរនឹងត្រូវជួបគ្នានៅថ្ងៃស្អែកក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF U-16 Youth Championship 2016 ដើម្បីដណ្តើមសិទ្ធិឆ្ពោះទៅវគ្គផ្តាច់ព្រ័ត្របន្តទៀតនោះ។

13730722_10210050278923469_1957466099_o-768x510

សូមបញ្ជាក់ថា យោងតាមកាលវិភាគដែលបានរៀបចំទុកពីដំបូងនោះ គឺក្រុមទាំងពីរនឹងត្រូវប្រកួតគ្នានៅលើទីលាននៃពហុកីឡដ្ឋានជាតិអូឡាំពិកនាវេលាម៉ោង៦.៣០ នាទីល្ងាច ប៉ុន្តែបន្ទាប់ពីមានការប្រជុំពិភាក្សាគ្នាដែលត្រូវបានរៀបចំឡើងដោយសហព័ន្ធបាល់ទាត់អាស៊ាន (AFF) នាសណ្ឋាគាភ្នំពេញនាវេលាម៉ោង ១០.៣០ នាទីព្រឹកមិញនេះ ថ្នាក់ដឹកនាំក្រុមទាំងពីរក៏បានយល់ព្រមផ្លាស់ប្តូរមកប្រកួតនៅម៉ោង ៣.៣០ នាទីរសៀលវិញប៉ុន្តែមានលក្ខខណ្ឌពិសេសមួយ ពោលគឺ នៅក្នុងការប្រកួតនេះក្រុមទាំងសងខាងនឹងត្រូវទទួលបានការឈប់ សម្រាកនៅរៀងរាល់៣០ នាទីនៃតង់នីមួយៗដើម្បីឱ្យកីឡាករបានសម្រាកផឹកទឹក ដោយលើកហេតុផលថាអាកាសធាតុមានភាពក្តៅខ្លាំងនៅក្នុងរដូវកាលនេះ។ សម្រាប់ការប្រកួតនេះក៏នឹងមានការផ្សាយបន្តផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍  True Sport2  និង True4U របស់ប្រទេសថៃផងដែរ។

13694043_10210050279083473_1687774415_o-768x511

ដូច្នេះ សម្រាប់ជំនួបរវាងក្រុម U-16 កម្ពុជា និងក្រុម U-16 វៀតណាមនឹងត្រូវប្តូរមកធ្វើនៅម៉ោង ៦.៣០ នាទីល្ងាចថ្ងៃទី២១ ខែកក្កដាវិញ ដោយខុសពីកាលវិភាគដែលបានរៀបចំ និងមានភ្ជាប់នៅខ្នងសំបុត្រចូលរួមទស្សនា៕

ប្រភព៖ សមាគមបាល់ទាត់នៃប្រទេសថៃ

ប្រែសម្រួល៖ មករា

 

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត