ម៉ៅ ពិសិដ្ឋ៖ ការប្រឹងប្រែងរបស់មិត្តរួមក្រុម និងកម្លាំងចិត្តពីអ្នកគាំទ្រទើបខ្ញុំអាចរកគ្រាប់បាល់បាន!

នូ មករា July 20, 2016


ភ្នំពេញ៖ បន្ទាប់ពីទទួលបានការចាប់អារម្មណ៍ពីមហាជនខ្មែរក្រោយពីរកបានគ្រាប់បាល់ ២ គ្រាប់ក្នុងជំនួបជាមួយក្រុម U-16 ជម្រើសជាតិទីម័រខាងកើតកាលពីម្សិលមិញដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងពាន AFF U-16 Youth Championship 2016 រួចមក កីឡាករវ័យក្មេង ម៉ៅ ពិសិដ្ឋ បានចេញសារថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់មិត្តរួមក្រុម ក៏ដូចជាការលើកទឹកចិត្តរបស់អ្នកគាំទ្ររហូតបានជំរុញឱ្យរូបគេអាចទាត់បញ្ចូលទីគូប្រកួតបានយ៉ាងជោគជ័យ។

13770508_1767987073438793_1039928800465580067_n

កីឡាករដែលមិនសូវជាបានសម្តីរូបនេះបានបានថ្លែងថា៖ « ខ្ញុំពិតជាសប្បាយចិត្តដែលអាចរកបានគ្រាប់បាល់កាលពីម្សិលមិញនេះ វាជារឿងមួយដែលខ្ញុំមិននឹកស្មានដល់ឡើយ ពិសេសនៅតង់ទី២ នៅពេលដែលពួកគេព្យាយាមសម្រុកខ្លាំង ហើយកម្លាំងពួកគេក៏ខ្លាំងក្លាដែរ ប៉ុន្តែកាលពីម្សិលមិញនេះបើគ្មានការសហការគ្នា និងការប្រឹងប្រែងពីមិត្តរួមក្រុមនោះទេ ខ្ញុំក៏មិនអាចរកគ្រាប់បាល់បានដែរ ជាពិសេសខ្ញុំសូមអរគុណចំពោះអ្នកគាំទ្រទាំងអស់ដែលបានចំណាយពេលវេលាមកគាំទ្រពួកយើង អ្នករាល់គ្នាគឺជាកម្លាំងចិត្តដ៏សំខាន់សម្រាប់ក្រុមរបស់យើង!»។ បន្ថែមពីលើសម្តីទំាងនេះខ្សែប្រយុទ្ធក្រុមថ្នាលយុវជនក្លឹបភ្នំពេញក្រោនរូបនេះបានបន្តថា៖ «ខ្ញុំនិងមិត្តរួមក្រុមនឹងខិតខំឱ្យអស់ពីសមត្ថភាពនៅក្នុងការប្រកួតជាមួយក្រុម U-16 វៀតណាម ខ្ញុំដឹងថាគេជាក្រុមខ្លាំងមួយដូច្នេះយើងត្រូវតែមានការរៀបចំខ្លួនឱ្យបានល្អ និងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ខ្ញុំមិនអាចដឹងទេថាលទ្ធផលនឹងទទួលបានបែបណា ប៉ុន្តែយើងទាំងអស់គ្នានឹងប្រឹងប្រែងលេងឱ្យបានខ្លាំងបំផុត!។ ខ្ញុំក៏សង្ឃឹមថា អ្នកគាំទ្រទាំងអស់នឹងចូលរួមទស្សនាហើយគាំទ្រពួកយើងឱ្យបានច្រើនកុះករ!»។

_MG_3112នេឹឹឹឹឹ

សូមបញ្ជាក់ផងដែរថា នាវេលាម៉ោង ៦.៣០ ល្ងាចថ្ងៃទី២១ ខែកក្កដា ខាងមុខនេះ ក្រុម U-16 ជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតជាមួយក្រុមជើងខ្លាំងវៀតណាមនៅលើទីលាននៃពហុកីឡដ្ឋានជាតិអូឡាំពិកដើម្បីដណ្តើមសិទ្ធិឡើងទៅវគ្គផ្តាច់ព្រ័ត្រជាបន្តទៀត៕

អត្ថបទ៖ មករា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត