មហិច្ឆតាបុរសខ្លាំងក្រោយភាពជោគជ័យ U-16កម្ពុជា មិនមែនត្រឹមវគ្គ ១/២ផ្ដាច់ព្រ័ត្រនោះទេ

គឹមហុក July 20, 2016


ភ្នំពេញ៖ ការបំបែកកំណត់ប្រវត្តិសាស្រ្ដឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ AFF U-16 Championship របស់ក្រុមយុវជនកម្ពុជា បានទទួលការអបអរសាទរពីគ្រប់មជ្ឈដ្ឋាន ហើយទន្ទឹមជាមួយគ្នានេះ គេក៏មិនភ្លេចដែរ ចំពោះអ្នកនៅពីក្រោយភាពជោគជ័យនេះ គឺលោក Inoue Kazanori ដែលគ្រូបង្វឹករបស់ U-16កម្ពុជា និងជាបុរសខ្លាំងជួយឲ្យកម្ពុជាបង្កើតបាននូវប្រវត្តិសាស្ដ្រខាងលើ ។

បន្ទាប់ពីដឹកនាំក្រុម U-16កម្ពុជា លត់ក្រុមយុវជនទីម័រខាងកើត ៣-០ ពីយប់មិញ លោក Inoue Kazanori បានសម្ដែងការរីករាយជាមួយនឹងប្រជាពលរដ្ឋខ្មែរ ដែលក្រុមយុវជនរបស់ខ្លួន បង្កើតប្រវត្តិសាស្ដ្របានសម្រេច ប៉ុន្ដែបេសកកម្មមួយនេះ នៅមិនទាន់បញ្ចប់នោះទេ ដោយសារយុវជនកម្ពុជា ត្រូវជួបក្រុមខ្លាំង U-16 វៀតណាមនាថ្ងៃស្អែក ។ យ៉ាងណាមិញលោកបានបញ្ជាក់ថា មហិច្ឆតាក្នុងការដឹកនាំក្រុម U-16កម្ពុជាលើកដំបូងនេះ គឺមិនមែនចង់បានត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះទេ ។

គ្រូបង្វឹកជនជាតិជប៉ុនរូបនេះ បាននិយាយថា «ការឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ សម្រាប់ខ្ញុំ គឺមិនទាន់គ្រប់គ្រាន់នោះទេ គឺមហិច្ឆតារបស់ខ្ញុំមានធំជាងនេះទៅទៀត ពោលគឺការប្រកួតបន្ទាប់ៗ ខ្ញុំនឹងខិតខំឲ្យអស់ពីលទ្ធភាព ដើម្បីយកឈ្នះគ្រប់ការប្រកួត» ។ នេះជាសម្ដីលោក Inoue Kazanori ក្រោយយកឈ្នះក្រុមយុវជនទីម័រខាងកើតកាលពីយប់មិញ ។ ទន្ទឹមជាមួយគ្នានេះ លោកថែមទាំងចង់ជួបថៃ នៅវគ្គផ្ដាច់ព្រ័ត្រម្ដងទៀត បន្ទាប់ពីក្រុមលោកចាញ់យុវជនថៃទាំងមិនអស់ចិត្ត ៦-០ កាលពីប៉ុន្មានថ្ងៃមុនរួចមក ។

Inoue Kazanori

គួរបញ្ជាក់ថា កម្មវិធីប្រកួតបន្ទាប់ គឺជាការប្រកួតវគ្គខ្វែងពូល ក្នុងនោះក្រុមលេខ១ ពូលA គឺក្រុម U-16វៀតណាម ត្រូវជួបក្រុមម្ចាស់ផ្ទះកម្ពុជា ដែលឈរលេខ២ ពូលB ។ ចំណែកលេខ១ ពូលB គឺក្រុមការពារតំណែងជើងឯកថៃ ត្រូវជួបក្រុមលេខ២ ពូលA គឺក្រុម U-16 អូស្រ្ដាលី ដែលជាក្រុមមានកីឡាករមាឌធំជាងគេ ។ ការប្រកួតនេះ នឹងធ្វើឡើងនៅលើទីលានពហុកីឡដ្ឋាននាថ្ងៃទី២១ ខែកក្កដាស្អែកនេះ ដោយក្រុមឈ្នះ នឹងឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ខណៈក្រុមចាញ់ ត្រូវជួបគ្នាប្រជែងយកចំណាត់ថ្នាក់លេខ៣ ៕

Cambodia National Team U-16

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត