ក្រុម U-16 កម្ពុជាបង្កើតប្រវត្តិសាស្ត្រលើកដំបូងដោយបានឈានចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន AFF

នូ មករា July 19, 2016


ភ្នំពេញ៖ ក្រុម U-16 កម្ពុជា ដែលទើបតែបានយកឈ្នះលើក្រុម U-16 ទីម័រខាងកើតក្នុងលទ្ធផល ៣-០ នៅមុននេះ បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយសម្រាប់វិស័យបាល់ទាត់កម្ពុជា ដោយបានឈានចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលជារឿងមិនធ្លាប់កើតមានឡើយ គិតតាំងពីបានចូលរួមប្រកួតប្រជែងនៅក្នុងពានរង្វាន់ AFF U-16 Youth Championship នាឆ្នាំ២០០២ មក។

ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានមានប្រសាសន៍ថា៖ «ខ្ញុំសូមអបអរសាទរចំពោះជ័យជម្នះនេះ ហើយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូបង្វឹក ក្រុមការងារ និងក្មួយទាំងអស់ដែលបាននាំឱ្យនូវកិត្តិយសជូនជាតិ អ្នកទាំងអស់គ្នាបានបង្កើតប្រវត្តិសាស្ត្រថ្មីមួយសម្រាប់វិស័យបាល់ទាត់យើង ដោយនេះជាលើកទី១ ហើយដែលក្រុមកម្ពុជាបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងពានរង្វាន់នេះ។ »

Cmabodia Timor

ឯកឧត្តម ក៏បានផ្តាំផ្ញើរដល់ក្រុមគ្រូបង្វឹក និងកីឡាករទាំងអស់ សូមថែរក្សាសុខភាព និងពង្រឹងសាមគ្គីភាពក្នុងក្រុមដើម្បីឹឆ្ពោះទៅរកជ័យជម្នះនាការប្រកួតខាងមុខទៀត ដែលជាការប្រកួតមួយដ៏សំខាន់បំផុតសម្រាប់យើង។ ឯកឧត្តមបានបញ្ជាក់ថា៖ «ការប្រកួតបន្តគឺជាការប្រកួតមួយដែល ខ្ញុំជឿជាក់ថា មានទស្សនិកជនចូលរួមច្រើនជាក់ជាមិនខាន ព្រោះជាវៀតណាមជាក្រុមខ្លាំង និងជាក្រុមដែលមហាជនចង់ដឹង ចង់តាមដានបំផុត។ ដូច្នេះ សូមក្មួយៗតាំងចិត្ត និងខិតខំឱ្យបានល្អបំផុត ព្រោះការចាញ់យើងស្គាល់ច្រ់ើនដងហើយ ដូច្នេះការឈ្នះទ់ើបជាភាពអស្ចារ្យ និងជាការដែលយើងទាំងអស់គ្នាចង់បានបំផុត។»

13626350_1764358823801618_6969005650417642768_n
សូមបញ្ជាក់ថា ក្រុមកម្ពុជា ដែលកំពុងឡើងជ់ើងខ្លាំងនោះនឹងត្រូវជួបជាមួយក្រុមវៀតណាមដែលជាក្រុមលេខ១ នៅក្នុង A ដោយក្រុមទាំងពីរនឹងត្រូវជួបគ្នានៅលើទីលានពហុកីឡដ្ឋានជាតិអូឡាំពិកនាវេលាម៉ោង ៦.៣០ រសៀលថ្ងៃទី២១ ខែកក្កដា ខាងមុខនេះ ខណៈដែលក្រុមជើងឯកឆ្នាំចាស់ថៃ និងត្រូវជួបជាមួយក្រុមអូស្ត្រាលីនាវេលាម៉ោង ៣.៣០ នាទីល្ងាចដើម្បីដណ្តើមសិទ្ធិឡើងទៅវគ្គផ្តាច់ព្រ័ត្របន្តទៀត៕

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត