គ្រូ U-16 ថៃ៖ ជ័យជម្នះលើកម្ពុជាបានផ្តល់ទំនុកចិត្តក្នុងការប្រកួតជាបន្តបន្ទាប់ទៀត

នូ មករា July 19, 2016


ភ្នំពេញ៖ ក្រុម U-16 ជម្រើសជាតិថៃដែលបានកក់កៅអីដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF U-16 Youth Championships 2016 រួចជាស្រេចហើយនោះនឹងត្រូវចូលខ្លួនមកប្រកួតជាមួយក្រុម U-16 ឡាវជាបន្តទៀតនៅល្ងាចថ្ងៃទី១៩ ខែកក្កដានេះនាវេលាម៉ោង ៣.៣០ នាទីរសៀលលើទីលាននៃពហុកីឡដ្ឋានជាតិអូឡាំពិក។

13711583_10210013327279701_1480535468_o-768x511

ខណៈដែលការប្រកួតកាន់តែខិតជិតចូលមកដល់នេះ លោក ឆ័យយ៉ុង ខាមពាម (ชัยยง ขำเปี่ยม) គ្រូបង្វឹកក្រុម U-16 ថៃបានលើកឡើងថា លោកនឹងដាក់បញ្ចូលកីឡាករដែលមិនទាន់បានចូលរួមប្រកួតនាពេលកន្លងមក សម្រាប់ការប្រកួតល្ងាចនេះហើយចំពោះអ្នករបួស និងទទួលបានកាតលឿងនាពេលកន្លងមកនឹងមិនមានឈ្មោះក្នុងជំនួបនេះទេ  ដោយសារយើងត្រូវរក្សាទុកកីឡាករមួយចំនួនសម្រាប់ជំនួបជាមួយអូស្ត្រាលីយ៉ាងណាក៏ដោយលោកមានទំនុកចិត្តក្នុងការប្រកួតនេះ ដោយសារតែកីឡាករទាំងអស់មានការសហការគ្នា ហើយវាជាការពិសោធន៍ថាពួកគេនឹងអាចធ្វើបានយ៉ាងល្អ។

13708409_1188140874572105_7101585541289383342_o-768x511

លោកបានបន្តថា៖ «ទោះបីជាពួកគេមួយចំនួនទើបតែបង្ហាញខ្លួនក៏ពិតមែន ប៉ុន្តែខ្ញុំបានប្រាប់ពួកគេថា ត្រូវព្យាយាមធ្វើឱ្យបានល្អបំផុត ព្រោះនេះជាអ្វីដែលក្រុមទាំងមូលចង់បាន។ ពួកគេមានការតាំងចិត្តបានល្អ ហើយខ្ញុំមើលឃើញថា ជ័យជម្នះលើកម្ពុជាបានផ្តល់ទំនុកដល់ពួកគេក្នុងការប្រកួតបន្តបន្ទាប់ទៀត។»

13781658_1189565904429602_239722797513221615_n

ប្រភព៖ សមាគមបាល់ទាត់ថៃ

ប្រែសម្រួល៖ មករា

 

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត