គ្រូថៃ៖ ទីម័រ មិនអាចទប់ទល់តាក់ទិចលេងរបស់កម្ពុជាបានឡើយ!

នូ មករា July 18, 2016


ភ្នំពេញ៖ លោក Chaiyong Khumpiam គ្រូបង្វឹកក្រុមជម្រើសជាតិក្រោមអាយុ ១៦ឆ្នាំថៃ បានលើកឡើងថា ថ្វីត្បិតកម្ពុជាចាញ់កូនក្រុមខ្លួន ៦-០ ប៉ុន្ដែយុវជនកម្ពុជា នៅតែមានឱកាសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ AFF U-16 Championship ឆ្នាំ២០១៦នេះ ព្រោះគូប្រជែងចុងក្រោយ គឺក្រុមយុវជនទីម័រខាងកើត មិនអាចមានប្រៀបជាងយុវជនកម្ពុជាឡើយ ។

13654331_154598528294699_3464801263804771033_n

ក្នុងនាមជាគ្រូបង្វឹក ទើបដឹកនាំក្រុមការពារតំណែងជើងឯកថៃ យកឈ្នះទាំងទីម័រខាងកើត និងក្រុមម្ចាស់ផ្ទះកម្ពុជាលោក Chaiyong Khumpiam បានបញ្ជាក់ថា៖ «កម្ពុជាមានអត្ថិភាពខ្ពស់ នៅក្នុងការយកឈ្នះក្រុមទីម័រខាងកើត ។ ក្រុមខ្ញុំមានគុណភាពអាចបិទកលល្បិចដ៏ខ្លាំងមួយរបស់កម្ពុជា និងបិទកីឡាករលេខ៩ (សៀង ចន្ថា) ដែលជាកីឡាករឆ្នើមរបស់កម្ពុជាប៉ុន្ដែខ្ញុំគិតថា ទីម័រគ្មានគុណភាពដល់កម្រិតដែលអាចទប់ជាមួយតាក់ទិចលេងរបស់កម្ពុជាបានទេ» ។

Thai U-16 Coach1

នេះគឺជាការយល់ឃើញរបស់លោក Chaiyong Khumpiam ដែលជួយក្រុមថៃ ឲ្យឈរកំពូលតារាងពូលB មុននឹងក្រុមម្ចាស់ផ្ទះកម្ពុជាត្រូវជួបក្រុមទីម័រខាងកើត ដែលជាគូប្រជែងដណ្ដើមកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ AFF U-16 Championship នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦នេះ ។ ប្រសិនបើក្រុមណាឈ្នះ ក្រុមនោះនឹងមានឱកាសឡើងទៅវគ្គបន្ដ ដូច្នេះយុវជនកម្ពុជា គឺទាមទាឈ្នះដាច់ខាត ដើម្បីបំបែកកំណត់ប្រវត្តិសាស្ដ្រមួយនេះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត