គ្រូថៃថា ឈ្នះម្ចាស់ផ្ទះ ៦-០ ដោយសារកម្ពុជាប្រើទម្រង់លេង និងកីឡាករដដែលៗ

គឹមហុក July 17, 2016


ភ្នំពេញ៖ បន្ទាប់ពីដឹកនាំក្រុមការពារតំណែងជើងឯកថៃ យកឈ្នះក្រុមយុវជន U-16 កម្ពុជា ដោយលទ្ធផល ៦-០ ដើម្បីឈរកំពូលតារាងពូលB នៃពានរង្វាន់ AFF U-16 Championship ឆ្នាំ២០១៦នេះរួចមក លោកលោក Chaiyong Khumpiam បានលើកឡើងថា ជ័យជម្នះនេះ គឺដោយសារលោកបានដឹងពីតាក់ទិចលេងនៃប្រើទម្រង់លេង និងកីឡាករដដែលៗ របស់ក្រុមម្ចាស់ផ្ទះកម្ពុជា ។

លោក Chaiyong Khumpiam គ្រូបង្វឹកក្រុម U-16ថៃ បាននិយាយក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់ការប្រកួតថា «២ប្រកួតមុនដំបូង(ជួបឡាវ និងប្រ៊ុយណេ) កម្ពុជាតែងប្រើកីឡាករ និងតាក់ទិចកល្បិចនៃការលេងដដែល ។ កាលនៅថៃ ក្រុមខ្ញុំធ្លាប់ចាញ់កម្ពុជា ក្នុងជំនួបមិត្តភាព ៣-១ ប៉ុន្ដែកីឡាករនៅថៃ និងកីឡាករនៅទីនេះ គឺខុសគ្នា» ។

Thai U-16 Coach1

ប៉ុន្ដែទោះជាយ៉ាងណាគ្រូបង្វឹកថៃរូបនេះ ក៏បានសម្ដែងការកោតសរសើរពីក្រមសីលធម៌ និងការព្យាយាមរបស់ក្រុមម្ចាស់ផ្ទះកម្ពុជាផងដែរ បើទោះបីចាញ់កូនក្រុមរបស់លោករហូតដល់ ៦-០ ។ លោកថា «កីឡាករកម្ពុជាលេងល្អ ហើយអាចនឹងឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ព្រោះកម្ពុជា លេងល្អជាងទីម័រខាងកើត ប៉ុន្ដែប្រសិនបើកម្ពុជា ហ្វឹកហាត់នូវបទពិសោធន៍លេងបាល់ទាត់បន្ថែមទៀត ពួកគេនឹងខ្លាំងជាងនេះ» ។

ជាមួយនឹងការលើកឡើងរបស់លោក Chaiyong Khumpiam ដែលថាលោកដឹងពីតាក់ទិចកម្ពុជាមុនការប្រកួត ដើម្បីយកឈ្នះកម្ពុជានោះ ត្រូវបានលោក Inoue Kazunori គ្រូបង្វឹកក្រុមយុវជនកម្ពុជា សុំមិននិយាយច្រើនថា «នេះជាការមើលឃើញរបស់គាត់ ។ តើខ្ញុំគួរឆ្លើយបែបណា? ព្រោះនេះជាការយល់ឃើញរបស់គាត់» ។ ប៉ុន្ដែលោក Inoue Kazunori បានបញ្ជាក់ថា កូនក្រុមលោកពិតជាខិតខំហើយ តែជំហ៊ានបន្ទាប់ គឺលោកនឹងបន្ថែមចំណុចខ្វះខាត ដើម្បីបានជួបថៃម្ដងទៀត នៅវគ្គផ្ដាច់ព្រ័ត្រ ៕

Cambodia U-16 Coach

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត