កុំភ្លេចគាំទ្រ! U-16កម្ពុជា ប៉ះថៃល្ងាចនេះ ដើម្បីឈរលេខ១ ក្នុងពូល

នូ មករា July 17, 2016


ភ្នំពេញ៖ បន្ទាប់ពីទទួលបានជ័យជម្នះ ២ប្រកួតស្មើគ្នា នៃពានរង្វាន់ AFF U-16 Championship 2-16 រួចមក នៅវេលាម៉ោង៦:៣០នាទីល្ងាចនេះ ក្រុមជម្រើសជាតិក្រោមអាយុ ១៦ឆ្នាំកម្ពុជា នឹងត្រូវជួបជាមួយការពារតំណែងជើងឯកថៃ នៅលើទីលានពហុកីឡដ្ឋានជាតិដើម្បីប្រជែងតំណែងកំពូលតារាងពូលB ។

13335729_871284279665552_6695279544249759432_n

នេះគឺជាការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍ជាងគេ ក្នុងពូលB រវាងក្រុមកំពុងឡើងជើងកម្ពុជា និងក្រុមខ្លាំងថៃដែលអ្នកគាំទ្រទន្ទឹងរង់ចាំទស្សនា ។ បច្ចុប្បន្នក្រុមយុវជនទាំងពីរសុទ្ធតែមាន ៦ពិន្ទុស្មើគ្នា ហើយថែមទាំងមានគ្រាប់បាល់ចំណេញ៤គ្រាប់ដូចគ្នាទៀតផង ប៉ុន្ដែល្ងាចនេះ ចំណាត់ថ្នាក់លេខ១ ក្នុងពូលនឹងត្រូវរកឃើញ បន្ទាប់ពីការប្រកួត ៩០នាទី ។

13615328_17newwww

មុនការប្រកួតមកដល់លោក Inous Kazunori គ្រូបង្វឹកក្រុមយុវជនកម្ពុជា ធ្លាប់បានលើកឡើងថា សម្រាប់ជំនួបជាមួយក្រុមថៃឬក្រុមផ្សេងៗ លោកសុទ្ធតែត្រៀមខ្លួន ដើម្បីឈ្នះជានិច្ចប៉ុន្ដែលោកមិនបញ្ជាក់ពីក្ដីសង្ឃឹមប៉ុន្មានក្នុងការស្វែងរកជ័យជម្នះក្នុងការប្រកួតនីមួយៗនោះទេ ពោលគឺមានតែការប្រកួតបញ្ចប់ប៉ុណ្ណោះទើបដឹងលទ្ធផលពិតប្រាកដ ។

13532985_1757513637819470_2885522365882465424_n

ដោយឡែកលោក Chaiyong Khumpian បានបញ្ជាក់ថ្មីជុំវិញការប្រកួតមិត្តភាពរវាងយុវជនកម្ពុជា និងថៃកាលពីចុងខែមិថុនាកន្លងទៅថា កម្ពុជាធ្លាប់ឈ្នះយុវជនថៃ ៣-១ ប៉ុន្ដែពួកគេមិនមែនជាកូនក្រុមលោកដែលត្រូវជួបម្ចាស់ផ្ទះកម្ពុជាល្ងាចនេះឡើយ ព្រោះនោះគ្រាន់តែជាការប្រកួតមិត្តភាព។ ប៉ុន្ដែសម្រាប់ការប្រកួតល្ងាចនេះលោកនឹងធ្វើឲ្យបានល្អបំផុត ព្រោះវាជាការប្រកួតផ្លូវការ ដែលលោកត្រូវការ ៣ពិន្ទុជានិច្ច ។

13695813_853086254823329_1069930817_n

គួរបញ្ជាក់ថា ក្រុមយុវជនកម្ពុជា និងថៃ ធ្លាប់បានជួបគ្នាជាច្រើនលើកមកហើយ ប៉ុន្ដែភាពច្រើនកម្ពុជាមិនដែលទទួលបានលទ្ធផលល្អនោះទេ ។ តែរដូវកាលថ្មីនេះ ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជប៉ុនលោក Kazunori គេសង្កេតឃើញក្រុមយុវជនកម្ពុជា មានភាពរីកចម្រើនច្រើនលើបច្ចេកទេសគ្រប់គ្រង និងបញ្ចូនបាល់ ពិសេសគឺការស្វែងគ្រាប់បាល់តែម្ដង។

ដូច្នេះចាំមើលល្ងាចនេះ តើក្រុមកម្ពុជា ឬក្រុមការពារតំណែងជើងឯកថៃ ដែលនឹងទទួលបាន ៣ពិន្ទុ ដើម្បីឈរកំពូលតារាង?

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត