គ្រូបឹងកេត និងការពារជាតិ រំពឹងបាន ៣ពិន្ទុរៀងខ្លួន ក្នុងជំនួបសងសឹកល្ងាចនេះ

នូ មករា July 16, 2016


ភ្នំពេញ៖ គូពិសេស និងគួរឲ្យចាប់អារម្មណ៍នាវេលាម៉ោង ៦:៣០នាទីល្ងាចនេះ គឺជំនួបសងសឹករវាងក្រុមខ្លាំងបឹងកេតប៉ះក្រុមកំពុងឡើងជើងក្រសួងការពារជាតិ នៅកីឡដ្ឋាន RSN ខណៈជើងទី១ បឹងកេតធ្លាប់បរាជ័យដោយលទ្ធផល ២-១ នោះ។ ការប្រកួតនេះគ្រូបង្វឹកក្រុមទាំងពីរ សុទ្ធតែរំពឹងឈ្នះរៀងៗខ្លួន ដើម្បីដណ្ដើមតំណែងកំពូលតារាង និងឈានទៅលើកពានលីគកំពូលកម្ពុជារដូវកាលថ្មីនេះ។

12391768_1082376591807434_6285306906726438109_n

លោក ទេព ឡុងរចនា គ្រូបង្វឹកក្រសួងការពារជាតិ បានលើកឡើងមុនការប្រកួតថា ដោយសារជើងទី១ បឹងកេតចាញ់ក្រុមខ្លួន ដូច្នេះជើងទី២ គេ(បឹងកេត) នឹងត្រៀមខ្លួនបានល្អ ដើម្បីសងសឹក ប៉ុន្ដែលោកមិនមានការព្រួយបារម្ភនោះទេព្រោះលោកក៏បានត្រៀមយុទ្ធសាស្ដ្រ ដើម្បីបន្ដយកឈ្នះជ័យជម្នះដែរ ។ ជាពិសេសគឺ ៧ប្រកួតចុងក្រោយនៃជើងទី២ គឺលោកត្រូវការឈ្នះជានិច្ច មិនអាចភ្លាត់ស្នៀតចាញ់បានឡើយ ។

628x628_13225112_235530126819498_1132832349_o

ទន្ទឹមជាមួយគ្នានេះគ្រូបង្វឹកបឹងកេតអង្គរលោក ប្រាក់ សុវណ្ណារ៉ា បានបញ្ជាក់ថា សម្រាប់ជំនួបជើងទី២នេះលោកនឹងព្យាយាមធ្វើឲ្យបានល្អបំផុត ដោយមិនអាចរបូត ៣ពិន្ទុក្រោមថ្វៃជើងក្រុមក្រសួងការពារជាតិទៀតឡើយ ។ មិនត្រឹមតែប៉ុណ្ណោះ លោកថែមទាំងកំណត់គោលដៅស្វែងរក ៧ពិន្ទុឲ្យខានតែបាន នៅក្នុង ៣ប្រកួតបន្ទាប់ទៀតផងដើម្បីសម្រេចគោលដៅលើកពានជាប្រវត្តិសាស្ដ្ររបស់ខ្លួន ។

628x628_Feature-__________________-______________________________

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ ក្រុមបឹងកេតអង្គរ ដែលជាក្រុមសម្បូរទៅដោយកីឡាករល្បីៗ និងមានកីឡាករជម្រើសជាតិច្រើននោះកំពុងឈរកំពូលតារាងមាន ៣៣ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ១២ប្រកួតស្គាល់បរាជ័យម្ដងគត់ ក្រោមថ្វីជើងក្រុមក្រសួងការពារជាតិនេះ ។ ចំណែកក្រសួងការពារជាតិ ថ្វីត្បិតធ្លាប់យកឈ្នះក្រុមកំពូលតារាងនេះ ប៉ុន្ដែការពារជាតិ បានត្រឹមឈរលេខ២ មាន ២៧ពិន្ទុ ដោយសារ១១ប្រកួតភ្លាត់ស្នៀតចាញ់ ២ប្រកួត ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត