ក្លឹបបាល់ទាត់ Savan United របស់ឡាវគ្រោងចងសម្ព័ន្ធភាពជាមួយក្លឹបភ្នំពេញក្រោន

នូ មករា July 16, 2016


ភ្នំពេញ៖ បន្ទាប់ពីសម្លឹងឃើញភាពរីកចម្រើនជាបន្តបន្ទាប់នៃវិស័យបាល់ទាត់នៅក្នុងប្រទេសកម្ពុជាដែលជាប្រទេសភូមិផងរបងជាមួយខ្លួនរួចមកនោះ ថ្នាក់ដឹកនាំនៃក្លឹបបាល់ទាត់ Savan United របស់ប្រទេសឡាវបានបំពេញទស្សនកិច្ចរយៈពេលខ្លីមួយមកកាន់ព្រះរាជាណាចក្រកម្ពុជាដើម្បីសិក្សាឈ្វេងយល់អំពីបណ្តាក្លឹបបាល់ទាត់នានានៅកម្ពុជាក្នុងគោលដៅដើម្បីចងសម្ព័ន្ធភាពឈានទៅរកការផ្លាស់ប្តូរបទពិសោធន៏ក៏ដូចជារឹតបន្តឹងចំណងសាមគ្គីភាពរវាងកីឡាកបាល់ទាត់នៃប្រទេសទាំងពីរផងដែរ។

_MG_2868

ជាមួយគ្នានេះដែរ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ម្សិលមិញនេះ ថ្នាក់ដឹកនាំនៃក្លឹបដែលកំពុងលេងនៅលីកកំពូលរបស់ប្រទេសឡាវនេះ បានជួបពិភាក្សាការងារជាមួយនឹងថ្នាក់់ដឹកនាំក្លឹបភ្នំពេញក្រោនដែលជាជើងឯក ៦សម័យកាលនៃលីគកំពូលកម្ពុជា ក្នុងគោលបំណងដើម្បីជជែកពិក្សាអំពីការចងសម្ព័ន្ធភាពរវាងក្លឹបទាំងពីរតាមរយៈការចុះអនុស្សារណៈយោគយល់គ្នាមួយ (MOU) ដែលអាចនឹងធ្វើឡើងនាពេលខាងមុខនេះបន្ទាប់ពីភាគីទាំងសងខាងបានផ្តល់ការយល់ព្រមលើលក្ខខណ្ឌដែលខ្លួនចង់បានរួចរាល់នោះ។

_MG_2864

លោក ឬទ្ធី សំណាង ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោនបានមានប្រសាន៍ថា៖ «បន្ទាប់ពីបានជជែកគ្នាលើបញ្ហានានា និងបានពិភាក្សាគ្នាខ្លះៗរួចមក យើងឃើញថា នេះជារឿងដ៏ល្អមួយសម្រាប់ក្លឹបទាំងពីរ ព្រោះថាបន្ទាប់ពីការចុះ MOU ដែលអាចនឹងធ្វើនាពេលខាងមុខនេះរួច យើងនឹងបង្កើតឱ្យមានការផ្លាស់ប្តូរបទពិសោធន៍រវាងកីឡាករ គ្រូបង្វឹក ឬអាចមានការធ្វើទស្សនកិច្ចទៅវិញទៅមកជាដើម។ ខ្ញុំពិតជាមានក្តីរីករាយ និងស្វាគមន៍ចំពោះក្លឹប Savan United ដែលបានសម្លឹងឃើញ និងជ្រើសរើសយកក្លឹបភ្នំពេញក្រោនដើម្បីចងសម្ព័ន្ធភាពនេះ។»

13406871_199394110456429_472443925621991854_n

សូមបញ្ជាក់ថា ក្លឹប Savan United គឺជាក្លឹបបាល់ទាត់មួយដែលត្រូវបានបង្កើតឡើងនាឆ្នាំ២០១៦ ក្រោមឈ្មោះដើមថា Savannakhet Football Club និងជាក្លឹបបាល់ទាត់ដែលមានវ័យក្មេងខ្ចីមួយនៅក្នុងប្រទេសឡាវប៉ុន្តែមានកីឡាករល្អៗជាច្រើនទាំងកីឡាករក្នុងស្រុក និងកីឡាករបរទេស។ ក្លឹប Savan United ត្រូវបានប្រជាជនឡាវផ្តល់រហស្សនាមថា ក្រុមដាយណូស័រ (The Dinosaurs) ខណៈដែលបច្ចុប្បន្ននេះពួកគេកំពុងលេងនៅក្នុងលីកកំពូលរបស់ប្រទេសឡាវ (Lao Premier League) ព្រមទាំងធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ២ នៅក្នុងពានរង្វាន់ Prime Minister’s Cup នាឆ្នាំ២០១២ ផងដែរ៕

អត្ថបទ៖ មករា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត