AFF U-16៖ កម្ពុជាបន្ដឈរកំពូលតារាង ក្រោយថៃ ស៊ីប្រ៊ុយណេត្រឹម ១-០

នូ មករា July 15, 2016


ភ្នំពេញ៖ ក្រុមម្ចាស់ផ្ទះកម្ពុជា(U-16) នៅតែរក្សាកៅអីកំពូលតារាងពូលB នៃពានរង្វាន់ AFF U-16 Championship ឆ្នាំ២០១៦នេះដដែល បន្ទាប់ពីក្រុមការពារតំណែងជើងឯកថៃ យកឈ្នះក្រុមជម្រើសជាតិក្រោមអាយុ ១៦ឆ្នាំប្រ៊ុយណេត្រឹម ១-០ កាលពីល្ងាចមិញ ធ្វើឲ្យក្រុមយុវជនកម្ពុជា និងថៃមាន ៦ពិន្ទុ និងមានគ្រាប់បាល់ចំណេញ ៤គ្រាប់ស្មើគ្នា នៅក្នុងការប្រកួត ២លើកកន្លងទៅ។

13615328_17newwww

ការប្រកួតរវាងយុវជនថៃ និងប្រ៊ុយណេ ដែលអ្នកគាំទ្ររំពឹងថា ថៃអាចទម្លុះសំណាញ់ទីបានច្រើនគ្រាប់នោះ គឺមិនដូចបំណងឡើយ ។ ការប្រកួតតង់ទី១ ក្រុមយុវជនថៃ រកបានគ្រាប់បាល់នាំមុខ ១គ្រាប់មុន ដែលធ្វើសម្រេចដោយកីឡាករ Arnon Prasongporn នៅនាទីទី២០ បន្ទាប់មកថៃ នៅតែព្យាយាមដាក់សម្ពាធលើយុវជនប្រ៊ុយណេ ដើម្បីរកគ្រាប់បាល់បន្ថែម ប៉ុន្ដែធ្វើមិនបានសម្រេចឡើយធ្វើឲ្យចប់ការប្រកួតថៃឈ្នះ ១-០ ។

ប៉ុន្ដែលទ្ធផលបែបនេះ បានធ្វើឲ្យក្រុមគោព្រៃជំទង់កម្ពុជា បន្ដឈរកំពូលតារាង ហើយក៏ជាប្រផ្នូលមួយដ៏ល្អ សម្រាប់យុវជនកម្ពុជាដែលត្រៀមជួបថៃ នៅថ្ងៃទី១៧ ខែកក្កដាចុងសប្ដាហ៍នេះ ខណៈក្រុមយុវជនកម្ពុជា ធ្លាប់យកឈ្នះយុវជនប្រ៊ុយណេ ២-០កាលពីពេលថ្មីៗកន្លងទៅ ។ ជាបណ្ដោះអាសន្នពេលនេះកម្ពុជា និងថៃមាន ៦ពិន្ទុស្មើគ្នា ប៉ុន្ដែនៅថ្ងៃអាទិត្យនេះ ប្រសិនបើក្រុមណាឈ្នះនឹងទទួលបានតំណែងកំពូលតារាង ហើយថែមទាំងមានមានឱកាសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយស្វ័យប្រវត្តិផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត