លីគកំពូលកម្ពុជា៖ ក្រុមកំពូលតារាងបឹងកេតអង្គរ និងការពារជាតិជួបគ្នាល្ងាចនេះនៅ​ RSN

នូ មករា July 16, 2016


ភ្នំពេញ៖ ក្រុមខ្លាំងពីរដែលកំពុងតែប្រជែងគ្នាដើម្បីឈរកំពូលតារាងគឺ បឹងកេតអង្គរ និងទ័ព ត្រូវជួបគ្នាវេលាម៉ោង ៦:០០នាទី នៅកីឡដ្ឋាន RSN របស់ក្លឹបភ្នំពេញក្រោន ។ បច្ចុប្បន្នបឹងកេត កំពុងឈរកំពូលតារាង នាំមុខ ៦ពិន្ទុលើទ័ព បន្ទាប់ពីប្រកួត ១២លើកឈ្នះ១១ និងចាញ់១ មាន ៣៣ពិន្ទុ គ្រាដែលទ័ពទើបប្រកួតបាន ១១លើក ឈ្នះ៩ និងចាញ់២ មាន ២៧ពិន្ទុ ។ បើសិនបឹងកេតឈ្នះការប្រកួតស្អែកនេះ បឹងកេត នឹងមានសង្ឃឹមខ្ពស់ក្នុងការលើកពាន ប៉ុន្តែបើទ័ពឈ្នះវិញ គឺទ័ពមានសង្ឃឹមលើកពានច្រើន ព្រោះទ័ពសល់ ៦ប្រកួតក្នុងដៃច្រើនជាងបឹងកេត ១ប្រកួត ។

12920326_1155759141135845_7425283131501291220_n

សូមរំឮកថា កាលពីជួបជើងទី១ ក្រុមក្រសួងការពារជាតិ បានលត់ក្រុមបឹងកេតអង្គរ ក្រៅទឹកដីដោយលទ្ធផល ២-១ ប៉ុន្ដែជើងទី២នេះការពារជាតិបានបន្ថែមសមាជិកថ្មីកីឡាករកូរ៉េខាងជើង ២រូបទៀត ដើម្បីសម្រេចមហិច្ឆតាលើកពានឲ្យបាន។ យ៉ាងណាក៏ដោយ ការបន្ថែមកីឡាករបរទេសនេះ មិនត្រូវបានលោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកក្រុមបឹងកេត ព្រួយបារម្ភ ឬខ្លាចរអាអ្វីឡើយទោះបីក្រុមលោកមិនមានការផ្លាស់ប្ដូរកីឡាករថ្មីក៏ដោយ ក៏លោកត្រៀមខ្លួន ដើម្បីសងសឹកក្នុងជំនួបជើងទី២ នេះដែរ៕

12931302_1155759147802511_7988716496285867162_n

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត