AFF U-16៖ កម្ពុជាបន្ដឈ្នះប៉ុន្តែគ្រូបង្វឹកមិនទាន់ទម្លាយពីក្ដីសង្ឃឹមនៅឡើយ

នូ មករា July 14, 2016


ភ្នំពេញ៖ ក្រុមជម្រើសជាតិក្រោមអាយុ ១៦ឆ្នាំកម្ពុជា បានទទួល ៣ពិន្ទុបន្ថែមទៀតហើយ ក្រោយយកឈ្នះក្រុមយុវជនប្រ៊ុយណេដោយលទ្ធផល ២-០ លើទីលានពហុកីឡដ្ឋានជាតិ នៃពានរង្វាន់ AFF U-16 Cham pionship ឆ្នាំ២០១៦ កាលពីយប់មិញ ។ ប៉ុន្ដែជ័យជម្នះនេះ មិនទាន់ធ្វើឲ្យលោក Inoue Kazunori គ្រូបង្វឹកក្រុមយុវជនកម្ពុជាមានទំនុកចិត្តក្នុងការបង្ហាញពីក្ដីសង្ឃឹមឡើងទៅវគ្គបន្ដទេ ព្រោះនៅសល់ ២ប្រកួតទៀត ។

13626350_1764358823801618_6969005650417642768_n

គួរបញ្ជាក់ថា កាលពីយប់មិញ ក្រុមគោព្រៃជំទង់កម្ពុជា បានបង្ហាញទម្រង់លេងដ៏ល្អ និងទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន ។ នៅតង់ទី១ កម្ពុជា រកបាន ១គ្រាប់នៅនាទី៣៧ ដោយកីឡាករ ស៊ាន សុភ័ត្ត្រា ហើយយុវជនរូបនេះ បានបន្ថែម ១គ្រាប់ទៀត នៅនាទី៧៦ដែលលទ្ធផលនាំមុខ ២-០ ក៏បានរក្សាដល់ចប់ការប្រកួត ខណៈការវាយបកម្ដងម្កាលពីភាគីក្រុមយុវជនប្រ៊ុយណេគឺធ្វើមិនបានសម្រេចឡើយ ។

ក្រោយបញ្ចប់ការប្រកួតលោក Inoue Kazunori បានលើកឡើងថា ការប្រកួតនេះ ពិតជាមានការលំបាកទោះបីទទួលបានជ័យជម្នះក៏ដោយ ប៉ុន្ដែអ្វីដែលលោកកត់សម្គាល់ គឺការសាមគ្គីលេងជាក្រុម និងមានទំនុកចិត្តលើខ្លួនឯងទើបធ្វើឲ្យយុវជនកម្ពុជា ទទួលបានជ័យជម្នះ ។ ប៉ុន្ដែទោះជាបែបនេះក្ដីលោក មិនបាននិយាយច្រើនពីការប្រកួតបន្ទាប់ឬក្ដីសង្ឃឹមឡើងវគ្គផ្ដាច់ព្រ័ត្រនោះទេ ព្រោះកម្ពុជា ត្រូវប្រឈមជាមួយក្រុមថៃ និងទីម័រខាងកើតសិន ។

13705305_853086258156662_2066453091_n

លោកបញ្ជាក់ថា «ខ្ញុំអត់ដឹងទេ ។ សម្រាប់ការប្រកួតមួយៗ ខ្ញុំខិតខំឲ្យអស់ពីសមត្ថភាព ខ្ញុំនឹងព្យាមដុសខាតកីឡាករឲ្យបានល្អតាមដែលអាចធ្វើទៅបាន ។ អញ្ចឹងសួរខ្ញុំថា តើសង្ឃឹមអាចឆ្លងពូលបានទេ? ខ្ញុំមិនហ៊ាននិយាយទេ ។ អ្វីដែលខ្ញុំគិត គឺខ្ញុំគិតទៅលើការប្រកួតបន្ទាប់របស់ខ្ញុំ ហើយពួកយើងនឹងព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកជ័យជម្នះ ដើម្បីអាចឆ្លងឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ» ។

13695813_853086254823329_1069930817_n

គួរបញ្ជាក់ថា ឥលូវនេះក្រុមយុវជនកម្ពុជា បាននឹងកំពុងឈរកំពូលតារាងពូលB បន្ទាប់ពីឆ្លងផុត ២ប្រកួតឈ្នះទាំងពីរ លើក្រុមយុវជនឡាវនិងក្រុមយុវជនប្រ៊ុយណេ ប៉ុន្ដែកម្ពុជា នៅសល់ ២ប្រកួតទៀត ដែលត្រូវឈ្នះមួយប្រកួតដាច់ខាត ដើម្បីមានសង្ឃឹមឡើងទៅវគ្គបន្ដពោលគឺត្រូវជួបក្រុមការពារតំណែងជើងឯកថៃ នៅថ្ងៃទី១៧ ខែកក្កដា និងជួបក្រុមយុវជនទីម័រខាងកើត នៅថ្ងៃទី១៩ ខែកក្កដានេះនៅលើទីលានពហុកីឡដ្ឋានជាតិ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត