AFF U-16៖ កម្ពុជា ប៉ះប្រ៊ុយណេ ខណៈថៃ ជួបទីម័រខាងកើត កក្រើកស្ដាតអូឡាំពិកថ្ងៃនេះ!

នូ មករា July 13, 2016


ភ្នំពេញ៖ ពិតជាកក្រើកហើយល្ងាចនេះ! ក្រៅពីក្រុមជម្រើសជាតិអាយុក្រោម ១៦ឆ្នាំ(U-16)កម្ពុជា ត្រូវជួបក្រុមជម្រើសជាតិអាយុក្រោម១៦ឆ្នាំប្រ៊ុយណេនាវេលាម៉ោង ៦:៣០នាទីល្ងាចនេះ ក៏មានគូពិសេសមួយទៀតផងដែរ ដែលជាជំនួបរវាងក្រុមការពារតំណែងជើងឯកថៃ និងក្រុមទើបរកបាន ៣ពិន្ទុថ្មីៗ គឺក្រុមយុវជនទីម័រខាងកើត ដើម្បីប្រជែងយក ៣ពិន្ទុរៀងៗខ្លួនក្នុងពូលB នៃពានរង្វាន់ AFF U-16 Youth Championship ឆ្នាំ២០១៦ ។

13612115_1761826847388149_3520761155430245317_n

សម្រាប់ក្រុម U-16កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ បានង្ហាញទម្រង់លេងយ៉ាងល្អឆ្នាំនេះ ពិសេសគឺការប្រកួតដំបូងជាមួយក្រុម U-16ឡាវដែលបានយកឈ្នះក្នុងលទ្ធផល ៣-១ បានទទួលការគាំទ្រយ៉ាងច្រើនពីអ្នកគាំទ្រ ហើយអ្នកគាំទ្រទាំងនោះក៏កំពុងទន្ទឹងរង់ចាំទស្សនាការប្រកួតបន្ដបន្ទាប់ទៀតរបស់ក្រុម U-16កម្ពុជាផងដែរ ដើម្បីផ្ដល់កម្លាំងចិត្តក្រុមគោព្រៃជំទង់កម្ពុជាឆ្ពោះទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របន្តទៀត។

13626950_1761831444054356_6954918207972864243_n

លោក Inous Kazunori គ្រូបង្វឹកក្រុមយុវជនកម្ពុជា ធ្លាប់បាននិយាយថា មួយរយៈពេលលោកដឹកនាំក្រុមកីឡាយុវជនកម្ពុជាលោកសង្កេតឃើញពួកគេមានភាពរីកចម្រើនច្រើន ដោយសារការយកចិត្តទុកដាក់ហ្វឹកហាត់ហើយលោកត្រៀមខ្លួនឈ្នះជានិច្ចរាល់ការប្រកួតនានា ប៉ុន្ដែលោកមិនរំពឹងលទ្ធផលឈ្នះ ឬចាញ់មុនការប្រកួតនោះទេ ។

13567305_1761826994054801_7102188974692536208_n

ជាក់ស្ដែងជំនួបជាមួយក្រុម U-16ប្រ៊ុយណេល្ងាចនេះ លោកនឹងជំរុញកូនក្រុមឲ្យខិតខំអស់ពីសមត្ថភាព ដើម្បីស្វែងរកជ័យជម្នះ ប៉ុន្ដែអ្វីដែលពិសេសទៀតនោះ នៅវេលាម៉ោង ៣:៣០នាទីរសៀលនេះ ក្រុម U-16ថៃ ដែលជាក្រុមខ្លាំងមួយក្នុងតំបន់អាស៊ានត្រូវប្រកួតជាមួយក្រុមកំពុងឡើងជើងទីម័រខាងកើត ។ កាលពីថ្ងៃទី១១ ខែកក្កដាទៅ ក្រុម U-16ទីម័រខាងកើតបានបង្ហាញទម្រង់លេងយ៉ាងល្អដើម្បីយកឈ្នះក្រុម U-16ប្រ៊ុយណេ ៣-០ ប៉ុន្ដែក្រុមយុវជនថៃ មិនទាន់បានប្រកួតនោះទេដូច្នេះជំនួបថ្ងៃនេះ ក្រុមទាំងពីរសុទ្ធតែត្រូវការ ៣ពិន្ទុជាចាំបាច់ដើម្បីបន្ដ   ដំណើរឆ្ពោះទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត