AFF U-16៖ វៀតណាម លត់អូស្ដ្រាលី ៣-០ ដើម្បីឡើងឈរកំពូលតារាងពូល A

នូ មករា July 13, 2016


ភ្នំពេញ៖ ក្រុមជម្រើសជាតិក្រោមអាយុ ១៦ឆ្នាំ(U-16)វៀតណាម បានឡើងឈរកំពូលតារាងពូល A នៃពានរង្វាន់ AFF U-16 Championship ឆ្នាំ២០១៦ហើយ បន្ទាប់ពីរកបាន ៣ពិន្ទុបន្ថែមទៀតតាមរយៈការលត់ក្រុមយុវជនក្រោមអាយុ ១៦ឆ្នាំអូស្ដ្រាលីដោយលទ្ធផល ៣-០ ម្សិលមិញ។ ចំណែកក្រុមយុវជនមីយ៉ាន់ម៉ា បានយកឈ្នះក្រុមយុវជនសិង្ហបុរី ៤-១ ដើម្បីឡើងឈរលេខ២ ។

13600011_1763967870507380_8759085492204119256_n

នេះពិតជារឿងមួយដែលស្ទើរមិនគួរឲ្យជឿ សម្រាប់ក្រុម U-16 វៀតណាម ដែលធ្លាប់តែចាញ់ក្រុម U-16អូស្ដ្រាលីរាល់ការជួបគ្នាកន្លងទៅ ប៉ុន្តែបែរជាកែប្រវត្តិសាស្ដ្រធ្វើបានយ៉ាងល្អក្នុងការប្រកួតលើទឹកដីកម្ពុជាម្សិលមិញ ។ នៅក្នុងតង់ទី១ ក្រុមយុវជនវៀតណាមបានបំប៉ោងសំណាញ់ទីក្រុម U-16អូស្ដ្រាលី ២គ្រាប់ នៅនាទី១៨ និងនាទី២៨ ហើយតង់ទី២ បានបន្ថែម ១គ្រាប់ទៀតនៅនាទី៧៨ ។

រីឯក្រុមយុវជនអូស្ដ្រាលី ក៏ព្យាយាមវាយបកណាស់ដែរ តែធ្វើមិនបានសម្រេច។ ជ័យជម្នះនេះ បានធ្វើឲ្យក្រុម U-16វៀតណាម ឡើងឈរកំពូលតារាងពូល A ជាបណ្ដោះអាសន្នដោយមាន ៦ពិន្ទុពេញ ក្រោយឈ្នះ២ប្រកួតជាប់ៗគ្នា រួចមក ។ រីឯក្រុម U-16អូស្ដ្រាលី ឈរបាតតារាង ព្រោះ ២ប្រកួតស្មើ១ និងចាញ់១ ទើបរកបាន ១ពិន្ទុប៉ុណ្ណោះ ។ ចំណែកក្រុម U-16មីយ៉ាន់ម៉ា ដែលប្រកួតស្មើ U-16អូស្ដ្រាលី កាលពីថ្ងៃបើកឆាកនោះ បានយកឈ្នះក្រុម U-16សិង្ហបុរី ៤-១ ម្សិលមិញ ដែលធ្វើឲ្យក្រុមU-16មីយ៉ាន់ម៉ា មាន ៤ពិន្ទុឈរលេខរៀងទី២ ខណៈក្រុម U-16សិង្ហបុរី ឈរលេខ៣ មាន ៣ពិន្ទុ ។

13659188_1764050290499138_8775061334104992492_n

ដោយឡែកចំពោះក្រុម U-16ម៉ាឡេស៊ី ដែលមានបញ្ហាកីឡាករពុលអាហារមុនការប្រកួតជាមួយក្រុម U-16ហ្វីលីពីនគឺបានទប់ទល់ត្រឹមលទ្ធផលស្មើគ្នា ២-២ ។ គ្រាប់បាល់របស់ក្រុម U-16 ម៉ាឡេស៊ី គឺធ្វើបានសម្រេចដោយកីឡាករ Sailahuddin ទាំង២គ្រាប់ រីឯក្រុម U-16ហ្វីលីពីន រកបានដោយកីឡាករ Tacardon និងកីឡាករ Wison ។ លទ្ធផលស្មើគ្នានេះបានធ្វើឲ្យក្រុមទាំងពីរមាន ១ពិន្ទុស្មើគ្នា ក្រោយឆ្លងកាត់ ២ប្រកួតស្មើ១ និងចាញ់១ ដូចគ្នា ៕

11111

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត