កម្ពុជាចាញ់ឥណ្ឌាប៉ុន្តែឈ្នះអាហ្សង់ទីនក្នុងការប្រកួត Homeless​ World​ Cup​ នៅ​ស្កុតឡែន

នូ មករា July 12, 2016


ភ្នំពេញ៖ ក្រុមកីឡាករកម្ពុជា ដែលកំពុងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Homeless World Cup នោះបានយកឈ្នះលើក្រុមអាហ្សង់ទីនក្នុងលទ្ធផល ១-០ កាលពីល្ងាចថ្ងៃទី១១ ខែកក្កដាម្សិលមិញនេះ ក្រោយពីពួកគេបានរងបរាជ័យ ៦-៥ ក្នុងជំនួបជាមួយក្រុមឥណ្ឌារួចមក នេះបើយោងតាមការផ្សព្វផ្សាយលើគេហទំព័ររបស់អង្គការ Happy Football Cambodia Australia (HFCA) ដែលជាអ្នកបញ្ជូនក្រុមកីឡាករគ្មានផ្ទះសម្បែងកម្ពុជា ៥នាក់ ទៅចូលរួមប្រកួតបាល់ទាត់ពានរង្វាន់ជនអនាថាពិភពលោក (Homeless World Cup) ឆ្នាំ២០១៦ នៅទីក្រុង Glasgow ប្រទេសស្កុតឡែន ដែលបានចាប់ផ្តើមពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដានេះ។

Homeless-World-Cup-2016-George-Square-Artist-Impression-small

សូមបញ្ជាក់ថា នេះជាការចូលរួមជាលើកទី៩ ហើយសម្រាប់ក្រុមបាល់ទាត់កម្ពុជាដែលទទួលបានការឧបត្ថម្ភដោយក្រុមហ៊ុន Smart Axiata ហើយពួកគេត្រូវប្រឈមមុខជាមួយក្រុមកីឡាករជនគ្មានផ្ទះសម្បែងជាង ៥០ប្រទេសផ្សេងទៀត។ ដោយឡែកសមាភាពកីឡាករកម្ពុជា រួមមានកីឡាករ ម៉ែន រ៉ាម៉ៅ, ឡុង សុភារិទ្ធ, រឿង ណារ៉ាត់, ចាន់ មិនា និងកីឡា កែវ សាង ដែលដឹកនាំដោយគ្រូបង្វឹកលោក ចៅ វិបុល និងលោក James Campbell ដោយមានលោក Paraic Grogan ជាអ្នកចាត់ការទូទៅ។

d8k_7070-min_hero

លោក Paraic Grogon នាយកអង្គការ HFCA ធ្លាប់បានលើកឡើងថា៖ «ការចូលរួមនេះ មិនអាស្រ័យលើលទ្ធផលយ៉ាងណានោះទេ ហើយយើងក៏មិនរំពឹងទទួលបានលទ្ធផលបែបណាដែរប៉ុន្ដែនេះគឺជាឱកាសដែលកីឡាករកម្ពុជាត្រូវបញ្ចេញសមត្ថភាព និងបង្ហាញទេពកោសល្យរបស់ខ្លួន។ អ្វីដែលពិសេសគឺដើម្បីបង្ហាញពីអត្ដសញ្ញាណជាតិខ្មែរឲ្យពិភពលោកបានស្គាល់ ព្រោះប៉ុន្មានឆ្នាំមុន គេមិនទាន់ស្គាល់ប្រទេសកម្ពុជានោះទេទើបតែកម្ពុជាយើងបានចូលរួមប៉ុន្មានឆ្នាំមកនេះ ទើបគេស្គាល់កម្ពុជាកាន់តែច្បាស់» ។

photo_2016-07-06_14-20-49

គួររំលឹកថា កាលពីឆ្នាំ២០១៥កន្លងទៅ ក្រុមកីឡាករកម្ពុជាទទួលបានចំណាត់ថ្នាក់ទី៣៧ ក្នុងចំណោមប្រទេសដែលចូលរួមទាំងអស់ ខណៈដែលកម្មវិធីប្រកួតនៅថ្ងៃនេះគឺក្រុមកម្ពុជានឹងត្រូវជួបជាមួយក្រុមមិុសិុកូ និង ក្រុមឥណ្ឌូនេស៊ី ដើម្បីដណ្តើមសិទ្ធិឆ្ពោះទៅរកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាបន្តទៀត៕

13614972_1306259696069490_2083980909143756839_n

អត្ថបទ៖ មករា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត