ប្រធាន FFC ចុះសួរសុខទុក្ខកីឡាករម៉ាឡេស៊ីនៅមន្ទីរពេទ្យកាល់ម៉ែត្រទាំងកណ្ដាលអធ្រាត្រ

នូ មករា July 12, 2016


ភ្នំពេញ៖ ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា អមដោយមន្ដ្រីសហព័ន្ធកីឡាបាល់ទាត់អាស៊ានបានចុះសួរសុខទុក្ខកីឡាករយុវជនអាយុក្រោម ១៦ឆ្នាំម៉ាឡេស៊ីម្នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រកាលពីវេលាម៉ោងប្រមាណ ១២រំលងអាធ្រាតយប់មិញ។ នេះបើយោងតាម Facebook របស់លោក ឆាំង ពិសិដ្ឋមន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

13627133_1265889606757042_7977317166929146110_n

ប្រភពខាងលើបានបញ្ជាក់ថា៖ «វេលាម៉ោងប្រមាណ១២ រំលងអាធ្រាត ឈានចូលថ្ងៃទី១២ ខែកក្កដា ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា អមជាមួយនឹងមន្រ្តីសហព័ន្ធបាល់ទាត់អាស៊ាន និងឯកឧត្តម សួស យ៉ារ៉ាសមាជិកសភាកម្ពុជា មកពីគណ:បក្សប្រជាជនកម្ពុជា បានចុះសួរសុខទុក្ខ កីឡាករយុវជនអាយុក្រោម១៦ឆ្នាំ ម៉ាឡេស៊ីដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ» ។ ប៉ុន្ដែលោក ឆាំង ពិសិដ្ឋ មិនបានបញ្ជាក់ថា ពីមូលហេតុដែលកីឡាករយុវជនម៉ាឡេស៊ី ទៅសម្រាកព្យាបាលនៅទីនោះឡើយ។

13592837_1265889676757035_7016609078809594468_n

សូមបញ្ជាក់ ប៉ុន្ដែសម្រាកនៅមន្ទីរពេទ្យនេះ គឺបានកើតឡើងបន្ទាប់ពីក្រុមជម្រើសជាតិអាយុក្រោម ១៦ឆ្នាំ (U-16) ម៉ាឡេស៊ីប្រកួតចាញ់ក្រុមយុវជនវៀតណាម ៣-០ កាលពីចុងសប្ដាហ៍កន្លងទៅ។ យ៉ាងណាក៏ដោយ តាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មានក្នុងស្រុកមួយបានឱ្យដឹងថា ក្រុមកីឡាករទាំងនេះបានរងគ្រោះដោយសារការពុលអាហារដោយក្នុងនោះមានរហូត ១១នាក់ឯណោះ។

គួរបញ្ជាក់ថា ខណៈពេលនេះក្រុម U-16ម៉ាឡេស៊ី គឺជាបេក្ខភាពប្រកួតពាន AFF U16 Championship ឆ្នាំ២០១៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយស្ថិតក្នុងពូលA ជាមួយក្រុមយុវជនវៀតណាម អូស្ដ្រាលី មីយ៉ាន់ម៉ា ហ្វីលីពីន និងក្រុមយុវជនសិង្ហបុរី ហើយល្ងាចនេះក្រុម U-16ម៉ាឡេស៊ី ក៏ត្រូវប្រឈមមុខជាមួយក្រុមយុវជនសិង្ហបុរី បន្ទាប់ពីរបូតអស់ ៣ពិន្ទុនៅថ្ងៃបើកឆាករួចមកនោះ ប៉ុន្តែនឹងមានវត្តមានកីឡាករតែ ១២នាក់ប៉ុណ្ណោះត្រូវចូលប្រកួតខណៈដែល ១១នាក់ផ្សេងទៀតកំពុងតែទទួលការព្យាបាលនៅឡើយ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត