ហ៊ឹម សេរី និង ខេក ចាន់រាជ ត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តួលថៃ

នូ មករា July 6, 2016


ភ្នំពេញ៖ អ្នកប្រដាល់ហ៊ឹម សេរី មកពីក្លឹបតាព្រហ្មមានជ័យដែលមួយរយៈនេះហាក់ដូចជាស្រុតចុះនោះនឹងបង្ហាញមុខប្រកួតជាមួយអ្នកប្រដាល់ថៃ Vigo Sor Danchhai លើសង្វៀន CNC នារសៀលថ្ងៃទី៩ ខែកក្កដានេះ។

សេរីជាអ្នកប្រដាល់ដែលមានស្នៀតសំបូរបែប រហ័សរហួន និងការពារបានល្អ។ អ្នកប្រដាល់កម្ពុជារូបនេះទោះបីប្រកួតក្នុងស្ថានភាពចង្អៀត ឬ ទូលាយក៏គេអាចប្រកួតបានវ៉ៃចេញបានដោយគ្មានបញ្ហា  អ្នកប្រដាល់ទម្ងន់ ៥១គីឡូក្រាមរូបនេះបើនរណាឈ្នះគេក៏វេទនាដែរ ។ តែមួយរយៈនេះការប្រកួតរបស់គេមិនសូវជួបសំណាងល្អនោះឡើយ ។

Him-serey [800x600]

ចំពោះអ្នកប្រដាល់ថៃ Vigo Sor Danchhai វិញក៏ជាអ្នកប្រដាល់មិនអន់ដែរ។ គេធ្លាប់មកប្រកួតនៅស្រុកខ្មែរបាន២-៣ដងដែរដោយមានឈ្នះមានចាញ់ តែពេលនេះគេជួបជាមួយសេរីដែលជាអ្នកខ្លាំងវ័យក្មេងទម្ងន់ស្រាលរបស់កម្ពុជាមិនដឹងថាលទ្ធបែបណាឡើយ ។

នៅថ្ងៃនោះដែរ អ្នកប្រដាល់ក្រុងអង្គរ ខេក ចាន់រាជ មកពីក្លឹបអង្ករមានជ័យប្រកួតជាមួយអ្នកប្រដាល់ថៃ Densurin Chhertchhai ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម។ ចាន់រាជ គឺជាអ្នកប្រដាល់ចិត្តធំ និង ឆេវឆាវបន្តិចព្រោះបើគូប្រកួតហ៊ានធ្វើឲ្យគេឈឺសាច់នោះទោះបីមួយចានទឹកមួយចានគោកក៏គេត្រូវតែប្ដូរដែរ ។ការវ៉ៃប្ដូរកន្លងមកគេជួបស៊យច្រើនជាងហេង។ ចំពោះ Densurin វិញក៏ជាជើងខ្លាំងមួយរូបដែរ ជាមួយនឹងកែង មុតដូចកាំបិតនិងជង្គង់គេអាចវ៉ៃចេញបានគ្រប់ស្ថានភាពជំហរនោះអ្នកដែលអាចឈ្នះគេក៏ទ្រមខ្លួនដែរ។

Sek-Chanreach [800x600]

រវាងអ្នកខ្លាំងទាំង ២ រូបនេះមិនដឹងថាប្រកួតគ្នាបាន ៥ ទឹកឬអត់នោះទេតែបើចប់ទឹក ៥វិញនោះទាំងសងខាងគឺវេទនាដូចគ្នាហើយ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត