កីឡាករកម្ពុជា ៤រូបនឹងបង្ហាញខ្លួនលើសង្វៀន CTN និង CNC ក្នុងជំនួបជាមួយថៃចុងសប្តាហ៍នេះ

នូ មករា July 2, 2016


ភ្នំពេញ៖ សម្រាប់ចុងសប្តាហ៍នេះនៅលើសង្វៀន CTN និង CNC នឹងមានវត្តមានកីឡាករកម្ពុជាជាច្រើនដែលត្រូវឡើងមកបញ្ចេញសមត្ថភាពក្នងជំនួបជាមួយអ្នកប្រដាល់ថៃ ដោយនៅថ្ងៃទី២ ខែកក្កដានេះ កីឡាករ ថុល មករា មកពីក្លឹបឃ្លាំងមឿងកីឡាត្រូវជួបជាមួយអ្នកប្រដាល់ថៃ Mohin Thanyalak ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម។

អ្នកប្រដាល់ថៃរូបនេះពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរទេតែបើតាមប្រវត្តិប្រកួតរបស់គេមិនអន់ឡើយ ។ គេមានប្រវត្តិប្រកួតចំនួន៧០ដង ឈ្នះ៥០ដង ចាញ់១៧ដង ស្មើពិន្ទុ ៣ ដង និង វាយគូប្រកួតឲ្យសន្លប់បាន៥ដង ។ចំពោះអ្នកប្រដាល់កម្ពុជាថុល មករាវិញគេមានប្រវត្តិប្រកួតចំនួន៥០ដង ឈ្នះ៣២ដង ចាញ់១៧ដងស្មើពិន្ទុ ១ដង តែធ្លាប់វាយគូប្រកួតឲ្យសន្លប់បាន១១ដង ។ ដូច្នេះតើនរណាជាអ្នកឈ្នះក្នុងការប្រកួតនេះ ?

មួយគុទៀតនោះគឺ សេក គឹមរូន មកពីក្លឹបអង្គរមានជ័យខេត្តសៀមរាបដែលមានប្រវត្តិប្រកួតចំនួន៣៧ដង ឈ្នះ២៩ដង ចាញ់៣ដងនិងវាយគូប្រកួតឲ្យសន្លប់បាន ៩ ដងនោះត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ Dinnapho Thanyalak។អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៧៧ ដង ឈ្នះ៦២ដង ចាញ់១៣ដងស្មើពិន្ទុ ២ ដងនិង វាយគូប្រកួតឲ្យសន្លប់បាន ៦ដង ។ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាមនោះមិនដឹងថាសំំណាងល្អជារបស់នរណានោះទេ។

2 [800x600] (1)

ដោយឡែកលើសង្វៀន CNC នៅថ្ងៃទី៣ ខែកក្កដា វិញនោះក៏មានការប្រកួតជាមួយអ្នកប្រដាល់ថៃចំនួន ២ គូដែរគឺគូទី១គឺអ្នកប្រដាល់មិនដែលស្កាល់ឈ្មោះរិន សារដ្ឋមកពីខេត្តព្រៃវែងប្រកួតជាមួយអ្នកប្រដាល់ថៃYorth Mongkhon Han Ravy ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។ សារដ្ឋ ទើបតែមានប្រវត្តិប្រកួតចំនួន១៣ដងប៉ុណ្ណោះដេលក្នុងនោះឈ្នះ១០ដង និង ចាញ់៣ដងព្រមទាំងធ្លាប់ផ្ដួលគូប្រកួតឲ្យសន្លប់បាន ៥ ដង ។ ចំពោះYorth Mongkhon វិញមានប្រវត្តិប្រកួតចំនួន៤៥ដង ឈ្នះ៣០ដងចាញ់១៣ដងនិងស្មើពិន្ទុ ២ ដង ។ ឲ្យកាសឈ្នះគឺមានដូចគ្នាតែមិនដឹងថានរណាមានសំណាងល្អ ។

1 [800x600] (2)

អ្នកប្រដាល់មិនសូវល្បីឈ្មោះសុខ ទូ មកពីក្លឹបឃ្លាំងមឿងកីឡាដែលមានប្រវត្តិប្រកួតចំនួន២៤ដង ឈ្នះ១៦ដងចាញ់៦ដង ស្មើពិន្ទុ ២ដងវាយគូប្រកួតឲ្យសន្លប់៦ដងនោះប្រកួតជាមួយអ្នកប្រដាល់ថៃ Khomsne Sor Viravan ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។ Khomsneមានប្រវត្តិប្រកួតចំនួន៦៣ដង ឈ្នះ៤៨ដង ចាញ់១១ដងស្មើពិន្ទុ ៤ ដង៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត