ខ្សែក្រវាត់ស្រាបៀរកម្ពុជាប្រកួតបញ្ចប់ពូលនៅសប្តាហ៍នេះ

នូ មករា June 29, 2016


ភ្នំពេញ៖ វគ្គប្រកួតជម្រុះក្នុងពូលនៃខ្សែក្រវាត់ស្រាបៀរកម្ពុជាទម្ងន់ ៦៥គីឡូក្រាមលើសង្វៀន SEA TVសម្រាប់ថ្ងៃទី៣ ខែកក្កដាគឺជាការប្រកួតបញ្ចប់ពូលហើយ។

មាស ច័ន្ទមាន មកពីសមាគមប្រដាល់ក្រសួងការពារជាតិត្រូវជួបជាមួយអ្នកប្រដាល់មកពីចក្រភពអង់គ្លេស Ray Orn ។ ៣ប្រកួតកន្លងមកច័ន្ទមានឈ្នះបានមួយប្រកួតចាញ់ ២ ប្រកួត ។ ចំពោះអ្នកប្រដាល់ចក្រភពអង់គ្លេស Ray Orn វិញ ៣ ប្រកួតឈ្នះ ១ ប្រកួត និង អវត្តមាន ១ ប្រកួត ។ សម្រាប់ការប្រកួតចុងក្រោយនេះមិនដឹងថា Ray Orn មានមុខ ឬក៏យ៉ាងណានោះទេតែទោះបីគេមក ឬ មិនមកក៏អ្នកប្រដាល់រូបនេះហាលអាវដែរ។

Mean- [800x600]

ចំពោះអ្នកប្រដាល់កម្ពុជាមាស ច័ន្ទមានវិញនោះក៏មានជោគវាសនាមិនល្អដែរមួយប្រកួតនេះទោះបីចាញ់ ឬឈ្នះក៏គេខ្ទាតចេញពីការប្រកួតដែរ។

ក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់កម្ពុជាផង់ សុភាព ក្លិបខេត្តរតនគីរីត្រូវប្រកួតចុងក្រោយជាមួយអ្នកប្រដាល់ថៃ Phlay Noy ។៣ ប្រកួតរបស់សុភាព ឈ្នះទាំង ៣ ប្រកួត ឯ ៣ ប្រកួតរបស់អ្នកប្រដាល់ថៃ Phlay Noy ឈ្នះបាន ២ ប្រកួត និង ចាញ់ ២ ប្រកួត ។អ្នកប្រដាល់ទាំង ២ រូបនេះមិនខ្វល់ឡើយព្រោះពួកគេទោះបីចាញ់ ឬ ឈ្នះក៏ត្រូវឡើងទៅប្រកួតបន្តវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែរ ។

Sopheap- [800x600]

ពូល A ដែលមានអ្នកប្រដាល់កម្ពុជាចំនួន ៤ រូបនោះអ្នកដែលបានឡើងប្រកួតបន្តវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មឿន សុខហ៊ុចក្លុបពុទ្ធសេរីវង្ស និង ផង់ សុភាពក្លិបខេត្តរតនគីរី ។ ចំពោះ ២ នាក់ដែលហាលអាវគឺមាស ច័ន្ទមានសមាគមប្រដាល់ក្រសួងការពារជាតិ និង ជា សំនៀងក្លិបទ័ពឆ័ត្រយោង៩១១ ។

ចំពោះពូល B ដែលមានអ្នកប្រដាល់ថៃ ២ រូបនិង អ្នកប្រដាល់មកពីចក្រភពអង់គ្លេស ២ រូបនោះអ្នកប្រដាល់ថៃទាំង២រូបគឺ Phlay Noy និង Pha Yaknoyបានឡើងប្រកួតបន្តវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ ចំពោះអ្នកប្រដាល់ចក្រភពអង់គ្លេស ២ រូប Ray Orn និង Kieron Jessop ត្រូវខ្ទាតចេញពីការប្រកួត៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត