ជើងខ្លាំងស្រុកខ្មែរនឹងជួបជាមួយជើងខ្លាំងស្រុកឡាវលើសង្វៀន CNC

នូ មករា June 28, 2016


ភ្នំពេញ៖ លើសង្វៀន CNC ក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់ភេសជ្ជៈគោជល់រជ្ជកាលទី៥ សម្រាប់ថ្ងៃទី២ ខែកក្កដានេះនឹងមានគូប្រកួត ២គូសំខាន់ ដោយសុទ្ធតែជាជំនួបនៃជើងខ្លាំងទាំង ៤រូបដែលមានសមាសភាពមកពីប្រទេសថៃ និងឡាវ ដែលនឹងត្រូវប្រជែងជាមួយកីឡាករម្ចាស់ផ្ទះដើម្បីសន្សំពិន្ទុឆ្ពោះទៅដណ្តើមខ្សែក្រវាត់ និងប្រាក់រង្វាន់ដ៏ច្រើននោះ។

ក្នុងព្រឹត្តិការណ៍នោះ អ៊ុំ ចំរើន មកពីក្លឹបតាឡីដំរីមានរិទ្ធ នឹងត្រូវប្រកួតជាមួយអ្នកប្រដាល់ឡាវ Chan Chai  ហើយនេះគឺពិតជាការប្រកួតដ៏អស្ចារ្យមួយដែលគេរំពឹងថាចំរើននឹងឈ្នះជាមិនខាន ខណៈដែលកីឡាកររូបនេះមានប្រវត្តិប្រកួតចំនួន ៨៤ដង ឈ្នះ ៧៣ដង ចាញ់ ៩ដងស្មើពិន្ទុ ២ដង និង វាយគូប្រកួតឲ្យសន្លប់បាន ១៦ដង ។ សម្រាប់អ្នកប្រដាល់ឡាវក៏មិនអន់ដែរគឺគេមានប្រវត្តិប្រកួតចំនួន ៨៦ដង ឈ្នះ ៦០ដង ចាញ់ ២៣ដង និងស្មើពិន្ទុ ២ដង។

ដូច្នេះចាំមើលថានរណាដែលជាអ្នកឈ្នះក្នុងការប្រកួតនេះ?

UM-1 [800x600]

ជាមួយគ្នានោះ អ្នកប្រដាល់ វី សេរីចាន់ឌីន នឹងត្រូវជួបជាមួយអ្នកប្រដាល់ថៃ Darki Sor Viravan ដែលនេះក៏ជាការប្រកួតដ៏អស្ចារ្យមួយដែរ ស្របបេលដែលទស្សនិកកំពុងតែទន្ទឹងចង់ដឹងថា តើអ្នកប្រដាល់ជើងថ្មីកម្ពុជាអាចយកឈ្នះអ្នកប្រដាល់ថៃរូបនេះបានដែរឬទេ? ខណៈដែលអ្នកប្រដាល់ថៃរូបនេះមិនត្រូវបានទម្លាយឱ្យដឹងពីប្រវត្តិប្រកួតនោះទេ ចំណែកឯអ្នកប្រដាល់កម្ពុជា ចាន់ឌីន វិញមានប្រវត្តិប្រកួតចំនួន ៦០ដង ឈ្នះ ៤៨ដង ចាញ់ ៩ដង ស្មើពិន្ទុ ៣ដង និងវាយគូប្រកួតឲ្យសន្លប់ ១៥ដងផងដែរ៕

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត